គំរូ Tablet តំលៃថោករបស់ HP នឹងត្រូវបានដាក់លក់នៅខែ មិថុនា វិញ ជំនួសឲ្យខែ មេសា
ដូចដែលអ្វី ក្រុមហ៊ុនបានប្រកាសកាលពីលើកមុន។
HP Slate 7 ដាក់សំណើររួចហើយ ទៅភ្នាក់ងារគ្រប់គ្រងទូរគមនាគមន៍របស់ អាមេរិច នៅដើម
សប្តាហ៍នេះ ទៅតាមគំរោង ប៉ុន្តែពេលវេលាដាក់លក់របស់ផលិតផល គឺយឺតជាងមុនដល់ទៅពីរ
ខែ។ ការដែលដាក់លក់យឺតនេះ មិនបានធ្វើឲ្យ HP ជួបនូវបញ្ហាលំបាកអ្វីទេ ព្រោះថានៅខែមិថុនា
គឺជាពេលដែលមាន Tablet ច្រើនម៉ូដែល បង្ហាញខ្លួននៅលើទីផ្សារ។
Slate 7 ត្រូវបានវាយតំលៃថា ជាការវិលត្រលប់មកវិញរបស់ HP ក្រោយពីបាត់ស្រមោលអស់រយះ
ពេលដ៏យូរក្នុងវិស័យ Tablet។ ក្រុមហ៊ុន មានការប្រយ័ត្នប្រយែងជាងមុន ដោយបានជ្រើសរើស
ផលិត នូវផលិតផលតំលៃថោក ដើម្បីជាការចាប់ផ្តើម ប៉ុន្តែការដែលដាក់លក់យឺត អាចធ្វើឲ្យ Slate
7 ពិបាក ក្នុងការទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់។
Slate 7 មានរូបសណ្ឋានមធ្យម ជាមួយនឹងអេក្រង់ទំហំ 7 inch កំរិតពន្លឺ 1.024 x 600 pixel, CPU
Rockchip RK3066 ល្បឿន 1,6 GHz, chip ក្រាហ្វិក ARM Cortex-A9 dual core, RAM 1 GB,
មេម៉ូរីក្នុង 8 GB និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean។ ផលិតផលរបស់ HP អាច
បន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD, ទាំងកាមេរ៉ាមុខ និងក្រោយមានទំហំ 3,1 megapixel
ហើយមាន Support Google Play ថែមទៀតផង។
ផលិតផលនេះ ត្រូវបានលក់ក្នុងតំលៃថោកសមរម្យមួយគឺ 169 USD ៕
ដោយ៖ សិលា
ប្រភព៖ VE