Apple iPhone ត្រូវបានគេវាយតម្លៃខ្ពស់ទាក់ទិននឹងភាពស្រស់ស្អាត ថ្លៃថ្នូរ ប៉ុន្តែ អ្នកប្រើប្រាស់ ជាច្រើនបែរជាចង់ដាក់វាទៅក្នុងសម្បកការពារដែលមានរូបរាងប្លែកបំផុតក្នុងលោក។
សម្បកការពារ iPhone 6 នេះ បង្ហាញពីរូបរាងនៃសម្បកខ្យងម្យ៉ាង មានពណ៌បៃតងខ្ចីដ៏ស្រស់
ស្អាត។ សម្បកការពារនេះ ជួយឱ្យអ្នកមានភាពលេចធ្លោជាងគេ នៅពេលអ្នកដើរលេងតាម
ឆ្នេរសមុទ្រ។
ប្រសិនអ្នកចូលចិត្តទស្សនាភាពយន្ដបែបបុរាណ នោះសម្បកការពារនេះ ស័ក្ដិសមនឹងអ្នក។
សម្បកការពារនេះ ពិតជាមានភាពទាក់ទាញ ព្រោះវាមានរូបរាងជាក្បាលសេះដុះស្នែងដ៏ចម្លែក
ម្យ៉ាងទៀត វាត្រូវបានផលិតឡើងដោយ ស៊ីលីកុន ដែលជួយការពារមិនឱ្យមានការខូចខាត
ពេលប៉ះទង្គិច។
ម៉ូដែលសម្បកការពារនេះមានរូបរាងជាដបទឹកដោះគោកូនក្មេង ដោយរាងរបស់វាមានពណ៌
ថ្លាមើលឃើញខាងក្នុង ចំណែក កដប មានពណ៌បៃតង និងមានក្បាលដោះដូចដបទឹកដោះ
គោកូនក្មេងពិតៗ។
អ្នកដែលស្នេហាខ្សែភាពយន្ដ “មនុស្សប្រចៀវ” ប្រាកដជាចូលចិត្តសម្បកការពារនេះ។ សម្បក
ការពារនេះ បំពាក់ទៅដោយម៉ាស៊ីនបញ្ចាំងស្លាយ LED នៅខាងក្រោយ ដើម្បីបញ្ចាំងឡូហ្គូ
Batman ទៅលើជញ្ជាំង។
ភ្លៅមាន់បំពង គឺជាចំណីដែលមនុស្សជាច្រើនចូលចិត្ត ដូច្នេះ ក្រុមអ្នកផលិតក៏ចាប់យកចំណុច
នេះ ដើម្បីទាញយកផលប្រយោជន៍ ហើយស្រោមការពារដែលមានរូបរាងជាភ្លៅមាន់បំពង
ក៏ត្រូវបានគេបង្កើតឡើង។
ទន្ទឹមនឹងមុខងារការពារ សម្បកការពារមួយនេះ ក៏ជួយដល់ការកែកំសាន្ដរបស់អ្នក។ សម្បក
ការពារ Roadster នេះ ត្រូវបានធ្វើឡើងអំពីជ័ររឹង ហើយថ្នាំលាបខាងក្រៅក៏ “ស៊ីន” ផងដែរ
ដោយវាមានព័ណ៌ ស ទឹកក្រូច ប្រផេះ និងលឿង។
បើសិនយើងចេះតែកាន់ iPhone ដើម្បីមើលភាពយន្ដ នោះវាប្រាកដណាស់ថា នឹងនាំឱ្យអ្នក
ចុកដៃ ដូច្នេះ អ្នកផលិតបានបង្កើតសម្បកការពារដែលអ្នកអាចប្រើធ្មេញជំនួសដៃ។
ពេលមើលភ្លាម អ្នកប្រាកដជានឹកស្មានថា វាជាបង្កងពិតៗ។ ប៉ុន្តែ សម្បកការពារនេះ ក្ដោប
យកខ្នងទូរស័ព្ទទាំងមូល ហើយអ្នកក៏មិនអាចយកវាមកដាក់ក្នុងហោប៉ាវបានដែរ។
មិនចាំបាច់និយាយច្រើនទេ ព្រោះសម្បកការពារដែលមានរូបរាងជាដបស្រា vodka នេះ នឹងធ្វើឱ្យអ្នកមិនហ៊ានដាក់វាចោលនៅកន្លែងណាមួយ ដោយសារតែ “ខ្លាចវាបែក”។
ចំណែកនេះ គឺជាសម្បកការពារដែលមានពណ៌ដូចទៅនឹងដុំប៊េតុងពិតៗ។ នេះគឺជាស្នាដៃ
របស់ក្រុមហ៊ុន Posh Projects មកពីកូរ៉េខាងត្បូង៕
ប្រែសម្រួល ៖ បុត្រា