បណ្តាឧបករណ៍ដែលបានដាក់លក់ ភ្ជាប់មកជាមួយនឹង Lens QX គឺមិនអាចជួយវា អាចភ្ជាប់ជាមួយ នឹងស្មាតហ្វូន Z Ultra បានទេ ដែលជាហេតុធ្វើឲ្យ Sony បង្ហាញនូវ Case ជ័រនេះឡើង។ តាមរយះ Case នេះ អ្នកអាចយកវាភ្ជាប់ពីលើស្មាតហ្វូន Z Ultra ហើយអាចតភ្ជាប់ជាមួយនឹងកាណុង កាមេរ៉ា QX10 និង QX100 បានយ៉ាងងាយស្រួល។
បើសិនជាអ្នកតភ្ជាប់កាណុង QX100 ជាមួយស្មាតហ្វូន នោះវាដូចនឹងអ្នក កំពុងថតរូប ជាមួយនឹងម៉ា ស៊ីនថត RX100 Mark II ដូច្នេះដែរ ព្រោះថា QX100 មានកាណុង និង Sensor ដូចគ្នាទៅនឹងម៉ាស៊ីន ថតនោះ។ ឧបករណ៍នេះត្រូវបានដាក់លក់ ក្នុងតំលៃប្រហែល ៣០ ដុល្លារ ហើយនឹងដាក់លក់វា នៅទីក្រុង ហុងកុង ខែក្រោយនេះ។
គួរបញ្ជាក់ផងដែរថា កាណុងត QX អាចធ្វើការតភ្ជាប់ជាមួយទូរស័ព្ទ Android ឬ iOS ណាមួយក៏បាន ដែរ ហើយ Case ដែល Sony ទើបតែបង្ហាញនេះ គឺដើម្បីជួយឲ្យកាណុងតទាំងពីរខាងលើនេះ អាចតភ្ជាប់ បានជាមួយនឹងស្មាតហ្វូនតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte