ម៉ូដែលសម្បក case សម្រាប់ iPhone ថ្មីរបស់ Apple ដែលទើបបានបង្ហាញខ្លួននៅប្រទេសចិន
កាន់តែធ្វើឱ្យគេជឿជាក់ថា ក្រុមហ៊ុន Apple នឹងបញ្ចេញ "iPhablet" មួយប្រភេទទៀត នៅចុង
ឆ្នាំនេះ។
ព័ត៌មានចចាមអារ៉ាម ដែលនិយាយថា Apple នឹងបញ្ចេញ iPhone កំណែថ្មីចំនួន ២ប្រភេទ ក្នុង
នោះ មាន phablet 5,5 inch ត្រូវបានគេជឿជាក់ កាន់តែខ្លាំងឡើង បន្ទាប់ពី ម៉ូដែលសម្បក case
សម្រាប់ iPhone ថ្មីរបស់ Apple បានលេចមុខនៅប្រទេសចិន។
នេះគឺជារូបភាពបង្ហាញអំពី iPhone កំណែអេក្រង់ធំ ដែលរចនាប្រឌិតទៅតាមសម្បកដែលបាន
បង្ហាញខ្លួន នៅប្រទេសចិន
ថ្មីៗនេះ រូបភាពមួយ ស្ដីអំពីសម្បក case សម្រាប់ម៉ូដែល iPhone ថ្មី កំណែអេក្រង់ធំ របស់ Apple
មកពីក្រុមហ៊ុនផលិតរបស់ចិន Elam ត្រូវបានចុះផ្សាយ នៅលើទំព័រ NoWehereElse ។ អ្វីដែលគួរ
ឱ្យភ្ញាក់ផ្អើល គឺថា សម្បក iPhone ថ្មីនេះ មានរចនារូបរាង ដូចទៅនឹងពាក្យចចាមអារ៉ាម ដែល
មានលេចឮ កាលពីថ្ងៃទី ១០កន្លងទៅ នៅលើទំព័រ Apple Insider ។
ទំព័រ Apple Insider ដកស្រង់សំដីរបស់អ្នកវិភាគ Ming-chi Kuo ឱ្យដឹងថា ម៉ូដែល iPhone 5,5
inch របស់ Apple នឹងមានរីសូលូសឹន Full HD (1920 x 1080 pixel)។ ចំណែក iPhone 6 ត្រូវ
បានគេជឿថា នឹងមានអេក្រង់ 4,7 inch ហើយនៅតែប្រើអេក្រង់រីសូលូសឹន1334 x 750 pixel
ដើម្បីរក្សាកម្រិតស៊ីគ្នា ជាមួយនឹងបណ្ដាកម្មវិធីដែលមានស្រាប់។
សម្បក case សម្រាប់ iPhone ថ្មី កំណែអេក្រង់ធំ ដែលបានលេចធ្លាយព័ត៌មាន
ប្រភពខាងលើ បានឱ្យដឹងថា Apple កាត់បន្ថយកម្រាស់នៃគែមអេក្រង់ របស់ iPhone ពី ១០ ដល់
២០% ។ រីឯ កម្រាស់របស់ម៉ាស៊ីនទាំងមូល ក៏នឹងត្រូវបានបន្ថយមកនៅត្រឹម 6,5 ដល់ 7 ម.ម
(iPhone 5s មានកម្រាស់ 7,6 ម.ម)។ ក្រៅពីនេះ ប៊ូតុង បិទបើក របស់ម៉ាស៊ីន ក៏នឹងត្រូវបានយក
ទៅដាក់នៅពីខាងចំហៀង ជួយឱ្យអ្នកប្រើប្រាស់ ងាយស្រួលប្រើដោយដៃម្ខាង។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk