CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple អាចនឹងត្រូវចំណាយលុយ រាប់លានដុល្លារ ដើម្បីប្តូរនូវសិទ្ធិលក់ iPhone នៅប្រេស៊ីល

បើតាម Forbes, Apple បានបញ្ចប់ដោយសព្វគ្រប់ ក្នុងការដោះស្រាយបញ្ហាជាមួយ Gradiente
Electronica SA ដើម្បីបានប្រើប្រាស់ "iPhone" នៅលើទីផ្សារប្រទេសប្រេស៊ីល។ បើតាមការប៉ាន់
ស្មាន ក្រុមហ៊ុនផលិត iPhone, iPad នឹងត្រូវបង់ប្រាក់រាប់លានដុល្លារ ដូចករណីបណ្តឹងជាមួយ
Proview។ ចំនួនទឹកប្រាក់នៃការបញ្ចប់បញ្ហានេះ នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ។

កាលពីដើមខែកុម្ភះ ឆ្នាំ2013, Gradiente Electronica SA, ក្រុមហ៊ុនកូនមួយរបស់ ក្រុមហ៊ុនទូរគម-
នាគមន៍ IGB Electronica (Brazil), បានធ្វើការប្តឹង Apple ដែលបានប្រើប្រាស់រំលោភច្បាប់ Brand
Name របស់ខ្លួន ក្នុងពេលដែល Apple កំពុងសុំចុះឈ្មោះ Brand Name "iPhone" នៅប្រេស៊ីល។

ជាក់ស្តែង គោលបំណងរបស់ក្រុមហ៊ុនផលិត iPhone, iPad មិនទទួលបានជោគជ័យឡើយ ព្រោះ
ថា Brand Name "iPhone" ត្រូវបាន Gradiente Electronica SA ចុះបញ្ជី និងទទួលបានសិទ្ធិប្រើប្រាស់
ស្របច្បាប់ នៅប្រេស៊ីល តាំងពីខែមីនា ឆ្នាំ 2000 មកម្ល៉េះ។

កាលពីខែវិច្ឆិកា ឆ្នាំ 2011, Gradiente Electronica ក៏បានបង្ហាញណែនាំគំរូទូរស័ព្ទ iPhone ប្រើប្រាស់
Android Support ស៊ីមពីរ មានតំលៃប្រហែល 302 USD ។ ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android
2.3.4 Gingerbread, អេក្រង់ 3,7 inch និងមានពីរពណ៌សំរាប់ជ្រើសរើស គឺពណ៌ខ្មៅ និង ស ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Apple iPhone Brazil hightech news