CamNews

សុខភាព 

ស្ដី្រក៏មានបញ្ហាកង្វល់ផ្លូវភេទដែរ ខណៈដែលគេកំពុងរួមភេទ


យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជា្រវ ផ្នែកសុខភាពផ្លូវភេទ នៃសាកលវិទ្យា
ល័យ Ardingly College ក្រុង Nottingham កាលពីពេលថ្មីៗនេះ បានអោយដឹងថា មានចំ
នួនស្រី្ដប្រមាណជា ៦៧​ ភាគរយ ដែលមានការពួ្រយបារម្មណ៍ពីដៃគូរស្នេហា ដោយមិន
បានយល់ចិត្ដខ្លួន ព្រោះតែខ្លួនមានការខ្វះខាតអ្វីមួយដោយមិនដឹងខ្លួន។



ទោះបីជាយ៉ាងណាក៏ដោយ​​ ក៏មានប្រិយមិត្រជាច្រើន ជាពិសេសគឺនារីៗ បានសរសេររៀប
រាប់ជាច្រើន ហើយផ្ងើរទៅកាន់គេហទំព័ររបស់សាកល័យវិទ្យាល័យ Ardingly ដែលស្ដីអំពី
បញ្ហាសុខភាពផ្លូវភេទរបស់ខ្លួន ខណៈដែលខ្លួនកំពុងរូមភេទ។ ជាឧទាហរណ៍ នាង Alex Ly
មកពីក្រុង Hamilton បាននិយាយថា ពេលខ្លះមិត្រប្រុសរបស់នាង ហាក់បីដូចជាគ្នានអារម្មណ៍
ផ្លូវភេទជាមួយនាងសោះ នេះគឺប្រហែលដោយសារតែ នាងជាមនុស្សស្រីដែលគ្នានទិកនិក
គ្នានបទពិសោធន៍ និងពេលខ្លះមកពីនាងមានក្លិនខ្លួន ឬយ៉ាងណាណ៎?

 

ជាការពិតណាស់ មនុស្សស្រីយើងពេលដែលខ្លួនពេញហើយ ការរៀបចំទុកដាក់ខ្លួនអោយ
មានភាពស្រស់ស្អាត និងមានក្លិនក្រអូប ជាប្រការមួយដែលមនុស្សគ្រប់រូបចូលចិត្ដ និងចង់
នៅក្បែរ។ ពោលគឺយើងត្រូវលប់លាងមុខ សិតសក់ ត្រូវចេះដុលលាងប្រដាប់ភេទរបស់ខ្លួន
អោយបានញឹកញាប់ និងជាពិសេស គឺត្រូវដុសធ្មេញជាប្រចាំ​ផងដែរ ទាំងមុនចូលគេង ឬក៏
ក្រោយការញំាអាហាររួច៕


ដោយ៖​​ នារី
ប្រភព៖ glamour


Tags: lifestye health sex uk