CamNews

ព័ត៌មានបច្ចេកវិទ្យា 

ជប៉ុននឹងសាកល្បង​ជណ្ដើរអវកាស ​នាពេលដ៏ខ្លីខាងមុខ

ក្រុមអ្នកវិទ្យាសាស្ដ្រ​ជប៉ុន​ ទើបតែបង្កើត​ជណ្ដើរ​យោងឡើងទៅកាន់​លំហអាកាស​ដំបូង​គេ​លើ
ពិភពលោក ហើយត្រៀម​ខ្លួននឹង​ដំណើរការ​សាកល្បង។

តាមទ្រឹស្ដី ភ្ញៀវ​ដែលប្រើប្រាស់ជណ្ដើរ​យោង​នេះនឹង​ត្រូវ​ធ្វើដំណើរ​នៅលើ​ប្រអប់​ដែលតភ្ជាប់​
ដោយខ្សែ​កាប​ដែល​ភ្ជាប់ពីផែនដី ទៅកាន់​ទីតាំង​នៅក្នុងលំហអាកាស​ដែលមិនមានទំនាញផែន
ដី។ ជណ្ដើរ​យោង​នេះ មិនប្រើប្រាស់​កាំជ្រួចនោះទេ ដូច្នេះ វា​នឹង​មិន​ស៊ីប្រេង​ច្រើននោះដែរ។

ក្រុមអ្នកវិទ្យាសាស្ដ្រ​គ្រោងនឹងធ្វើការសាកល្បង​ជណ្ដើរ​យោង​អវកាស​ នៅលើស្ថានិយអវកាស
អន្តរជាតិ

ទំព័រ Tech Insider បានឱ្យដឹងថា អ្នកវិទ្យា​សាស្ដ្រ​ជប៉ុនមួយក្រុម នៅ​សកលវិទ្យា​ល័យ Shizuoka
បានបង្កើត​ជណ្ដើរ​យោង​អវកាស​ដែលមានឈ្មោះថា STAR-C ។ STAR-C ត្រូវបាន​គេ​បង្កើត
ឡើង​ទៅតាមបែបបទ​នៃផ្កាយរណប មានខ្សែកាប​តភ្ជាប់ពីផែនដី ទៅកាន់​ស្ថានិយ​អវកាស​ដែល
ហោះទៅតាម​គន្លង​គោចរ​របស់វា​ ស្ថិត​នៅ​ពីលើ​ស្រទាប់បរិយាកាស​របស់ផែនដី​។

ម៉ូដែលសាកល្បង STAR-C ត្រូវបាន​គេ​ឧទ្ទេសនាម​នៅជប៉ុន កាលពីថ្ងៃទី ៨មិថុនា​កន្លង​ទៅ។
STAR-C​ មាន​ផ្ទុកផ្កាយរណប​មួយដែលមានទម្ងន់ ២,៦៦គីឡូក្រាម។ ផ្កាយរណបនេះ​រួមមាន​ពីរ
​ប្រអប់ ប្រវែង 10cm ដែលតភ្ជាប់នឹងខ្សែយោង​ប្រវែង ១០០ម៉ែត្រ​ធ្វើអំពី​សរសៃ Kevlar ជា​ធាតុ
ម្យ៉ាង​ដែលរឹងមាំ និង​ធុននឹងកំដៅ។

STAR-C នឹងត្រូវបាន​នាំទៅកាន់​ស្ថានិយ​អវកាស​អន្តរជាតិ ហើយ​ដាក់ចុះទៅលើ Kibo (បន្ទប់មួយ
​របស់​ទីភ្នាក់ងារ​អវកាស​ជប៉ុន នៅលើស្ថានិយអវកាស​អន្តរជាតិ)។ នៅពេលហោះហើរក្នុងលំហ
អាកាស ប្រអប់ទាំងពី​របស់ STAR-C នឹង​ត្រូវបានបំបែកចេញពីគ្នា​ ដើម្បីពិសោធ​ទៅលើ​ខ្សែកាប
Kevlar។

លទ្ធផល​នៃការ​ពិសោធនឹងនាំមកនូវ​ព័ត៌មាន​ដ៏សំខាន់​អំពី​លទ្ធភាពនៃការ​កែលំអ​ជណ្ដើរ​យោង
​អវកាស​ ក៏ដូចជា​បញ្ហា​ដែលអាច​កើតមាន​ មុននឹង​រចនា​ និង​អភិវឌ្ឍកំណែស្ថាពរ។ ក្រៅពីនេះ ការ​
ពិសោធក៏នឹង​ត្រូវបានធ្វើឡើង​ដើម្បីពិនិត្យ​មើលទៅលើ​លទ្ធភាព​នៃការ​ប្រមូលសំរាមក្នុងអវកាស
​ផងដែរ​។

ប្រែសម្រួល ៖ បុត្រា


Tags: ជណ្ដើរ​យោងអវកាស​ ជណ្ដើរ អវកាស