CamNews

មិនគួរឲ្យជឿ 

ភ័យលួសព្រលឹងអស់អាលីង ក្រោយបើក Oven ប្រទះឃើញ ពស់ថ្លាន់ធំ មួយក្បាល

ស្ទើរតែមិនគួរអោយជឿ ​​  ៖  យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស
ម៉េត្រូ បានគូសបញ្ជាក់អោយដឹងថា ស្រី្តជាមេផ្ទះម្នាក់ យាយពីថា ភ័យនោះភ័យហួស ព្រោះ
តែគាត់បានរកឃើញពស់ថ្លាន់     ដ៏ធំមួយក្បាល  នៅក្នុងម៉ាស៊ីនដុតនាំ  (Oven) នៅក្នុងផ្ទះ
របស់គាត់។

គួររំឭកផងដែរថា    ស្រ្តីជាមេផ្ទះជួបនូវហេតុការណ៍រន្ធត់ ខាងលើមានឈ្មោះថា  លោកស្រី
Karen Jackson វ័យ ៤១ ឆ្នាំ  ជាពលរដ្ឋរស់នៅក្នុងក្រុង  Blyth ប្រទេសអង់គ្លេស ។ ជាការ
ពិត ស្រ្តីជាម្តាយមានកូនក្នុងបន្ទុក ៤  នាក់រូបនេះ  បានរកឃើញពស់ថ្លាន់មួយក្បាលនោះ
ក្រោយពីលើសម្រែកកូនស្រីខ្លួនស្រែករកជំនួយ ពោលគឺ កូនស្រីតូចរបស់ខ្លួនជាបេក្ខភាព
ដែលបានឃើញពស់ថ្លាន់មួយក្បាលនោះ មុនគេបង្អស់។


   បញ្ជាក់ ៖ រូបភាពនេះ គ្រាន់តែជារូបភាព គំរូ តែប៉ុណ្ណោះ មិនមែនជារូបភាពដើមនោះទេ

បុរសជាឪពុក និងជាស្វាមី  ក្នុងគ្រួសារមួយនេះ លោក Chris Petrou វ័យ  ៣៩ ឆ្នាំ អះអាង
ថា     ៖  ពួកយើងពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំ ង ហើយបើនិយាយពីមូលហេតុដែលនាំ
អោយវាមានវត្តមាននៅទីនោះ រឹតតែឆ្ងល់ថែមទៀតហើយ ។  ជាការពិត បើនិយាយពីសត្វ
អសេរពិសប្រភេទនេះ    ពួកយើងពិតជាមិនដឹងច្បាស់នោះទេ  ថាតើវាមានពឹស ឬ ក៏អត់
នោះ។

ជាលទ្ធផលក្រោយពីមានការទូរស័ព្ទប្តឹងមន្ត្រីជំនាញ   អោយចាប់យកវាទៅរក្សាទុកហើយ
នោះ តាមពិតទៅវាគឺជាពស់សត្វចិញ្ចឹមមានឈ្មោះថា Lilly  របស់បុគ្គលិកម្នាក់ ដែលបម្រើ
ការនៅក្នុងរោងចក្រ របស់កូនស្រីចុងនៃគ្រួសារមួយនេះ៕

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ស្លាប់នៅពីមុខកំព្យូទ័រ របស់ខ្លួន ក្នុងបន្ទប់ ក្រោយលេងហ្គេម ដល់ទៅ ១៥ ម៉ោងពេញ
- ស្លាប់ម្នាក់ ក្រោយមានការបំផ្ទុះ​ គ្រាប់បែកច្នៃ ពីមុខការិយាល័យ គណបក្ស
- ត្រីជិត ៨ តោន ងាប់អណ្តែតត្រា ពេញផ្ទៃទឹកទន្លេ បង្កជាភាព ភ្ញាក់ផ្អើលទូទាំងប្រទេស
- ផ្អើលជម្លៀសខ្លួន ចេញពីយន្តហោះ ខណៈមានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
- រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ម៉េត្រូ


Tags: python oven Blyth London England UK