CamNews

រថយន្ត 

Toyota Avalon ច្នៃទៅកាម៉ារី V-6 Hybrid 2013 ពិតជាទំនើប


អាមេរិក៖ សហរដ្ឋអាមេរិក មិនអាចឈរឱបដៃមើលក្រុមហ៊ុនរថយន្ដ​ ចិន មានឥទ្ធិពលខ្លាំង
ក្នុងទីផ្សាររថយន្ដពេកនោះទេ ពោលគឺ អាមេរិក ខិតខំធ្វើយ៉ាងណា កែច្នៃរថយន្ដរបស់ខ្លួន
អោយមានភាពប្រណិត​ ហើយអាចទទួលបានអតិថិជនច្រើន ដូចក្រុមហ៊ុនរថយន្ដ ចិន​ ឬមួយ
អាឡឺម៉ង់ជាដើម។

នេះជាប្រភេទរថយន្ដ Toyota Avalon ដែលក្រុមហ៊ុន អាមេរិក ទើបតែបានកែច្នៃទៅជា​​​រថយន្ដ
V-6 Hybrid 2013 ដែលមើលទៅគួរជាទីទាក់ទាញ។

តាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុន Toyota អាមេរិក បានអោយដឹងថា រថយន្ដ Avalon
ត្រូវបាន​ក្រុមហ៊ុនដាក់ផ្សាយពាណិជ្ជកម្មតាំងពីដើមឆ្នាំ ២០១៣ មកម្លេះ។ រថយន្ដនេះទៀត
សោត មិនត្រឹមតែកែអោយទៅជាប្រភេទរថយន្ដ កាម៉ារី​ V-6 Hybrid ទេ វាថែមទាំងកែច្នៃ
អោយក្លាយទៅរថយន្ដ Hybrid Synergy Drive (HSD) ទៀតផង។

ភាពអស្ចារ្យរបស់រថយន្ដ កាម៉ារី V-6 Hybrid ឆ្នាំ ២០១៣ គឺថា រថយន្ដនេះដំណើរការដោយ
កម្លំាង២៦៨ សេះ និងម៉ាស៊ីនចំនួន 6 (engine)។ កាម៉ារី V-6 Hybrid ស៊ីសាំងត្រឹមតែ ៣.៥​​
លីត្រប៉ុណ្ណោះក្នុងចម្ងាយដី​ ១០០គីឡូម៉ែត្រ។​ តំលៃរថយន្ដ ក្រុមហ៊ុននឹងផ្ដល់ដំណឹងនៅចុង
ឆ្នាំ ២១០២នេះ៕







ដោយ៖ សារិន
ប្រភព៖ yahoo


Tags: vehicle cars usa