CamNews

យល់ដឹង 

ភាពអស្ចារ្យនៃកប៉ាល់របស់កងនាវាទឹក US


អាមេរិក៖ ពេលបច្ចុប្បន្ននេះ ប្រទេសមហាអំណាចលេខមួយក្នុងពិភពលោក សហរដ្ឋអា
មេរិក នៅតែអាចបង្ហាញពីកិត្យានុភាពរបស់ខ្លួន ខាងសេដ្ឋកិច្ច នយោបាយ​ កងទ័ព និង
សព្វាវុធ ដល់បណ្ដាប្រទេសមហាអំណាចធំៗក្នុងលោកបានដដែល។

អ្វីដែលគួរអោយស្ងប់ស្ងែងនោះគឺថា ប្រទេសមួយនេះ បានបង្កើតនូវសម្ភារៈសមា្រប់សឹក
សង្រ្កាមគួរអោយកោតសរសើរបំផុត។ Navy គឺជាកប៉ាល់នាវាមុជទឹករបស់ សហរដ្ឋអាមេរិក
ដ៏ធំបំផុតក្នុងពិភពលោក​ ដែលបណ្ដាប្រទេសទាំងអស់មានការស្ងប់ស្ងែងយ៉ាងខ្លាំង។

លោក C. Linwood Vincent នាយកប្រតិបត្តិគ្រប់គ្រងនាវាមុជទឹក Navyនេះ បានអោយដឹង
នាវាមុជទឹកនេះបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៦២​ ម្លេះ។​ ភាពអស្ចារ្យរបស់វាគឺថា វាអាច
បណ្ដែតខ្លួនលើផ្ទៃទឹកបានប្រវែងដងខ្លួន​ ៥៥ ហ្វីត (Feet)និងអាចពន្លិចខ្លួនរបស់វាទៅក្នុងទឹក
ប្រវែង ៣០០​ ហ្វ៊ីត(Feet) ពោគឺវាអាចបណ្ដែតខ្លួន និងពន្លិចខ្លួនស្របពេលតែមួយតែម្ដង។

បើតាមការស្រាវជ្រាវរបស់អ្នកឯកទេសនាវាមុជទឹក នៃសាកលវិទ្យាល័យ Maimi បានអោយ
ដឹងថា នាវាមុជទឹកដ៏ធំនេះគឺអាចផ្ទុកកងទ័ពបានរាប់ពាន់នាក់ ហើយអ្វីដែលពិសេសនោះគឺ
ថា វាមានបន្ទប់គេង បន្ទប់លំហែរកាយ​ និងបន្ទប់ទឹកផងដែរ។

នេះជាវីដេអូរក្លីស្ដីអំពីនាវាមុជទឹកដ៏ធំនេះ សូមចុចដើម្បីមើល៕



 

ដោយ៖ សារិន
ប្រភព៖ dailymail


Tags: lifestye knowdement ship usa