បុរសពិការជើងម្នាក់នៅរដ្ឋ Georgia អាមេរិក ត្រូវបានគេជួយសង្គ្រោះក្នុងករណីអគ្គីភ័យ ប៉ុន្ដែក្រោយមក គាត់បែរជាត្រឡប់ទៅផ្ទះដែលកំពុងឆេះនោះវិញ ដើម្បី “សង្គ្រោះ” ស្រាបៀ។
បុរសដែលមិនខ្លាចស្លាប់ ឈ្មោះ Walter Serpit
បុរសខាងលើ មានឈ្មោះថា Walter Serpit ត្រូវបានក្រុមពន្លត់អគ្គីភ័យជួយសង្គ្រោះទាន់ពេល ចេញពីផ្ទះកំពុងឆេះ កាលពីថ្ងៃទី ២៤កន្លងទៅ។ បើទោះជាអណ្ដាតភ្លើងបានលេបត្របាក់ បំផ្លាញទ្រព្យសម្បត្តិទាំងស្រុងរបស់គ្រួសារគាត់ ប៉ុន្ដែ ក្រោយមក គាត់នៅតែសម្រេចចិត្តវិលត្រឡប់មកផ្ទះដែលកំពុងឆេះនោះ ដើម្បីសង្គ្រោះរបស់មួយដែលមានតម្លៃចំពោះគាត់ នោះគឺធុងស្រាបៀ Bud Light នៅក្នុងទូរទឹកកក។
នៅលើកញ្ចក់ទូរទស្សន៍ WTVM បុរសឈ្មោះ Serpit នេះ ថ្លែងថា ៖ “ខ្ញុំបានប្រាប់ឱ្យពួកគេនាំក្មេងៗ និងរបស់របរចេញទៅមុន ព្រោះខ្ញុំជាមនុស្សញៀននឹងស្រាបៀ ដូច្នេះខ្ញុំត្រូវព្យាយាមចូលទៅយកស្រាបៀទាំងនោះចេញមកក្រៅឱ្យទាល់តែបាន” ។
សកម្មភាពរបស់ Serpit ពិតជាចម្លែក និងគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះគាត់ជាមនុស្សពិការជើង និងត្រូវប្រើឈើច្រត។ ប៉ុន្ដែគាត់និយាយដោយសប្បាយចិត្តថា គាត់មានសំណាងល្អ បានរួចពីក្ដីមរណាក្នុងគ្រោះថ្នាក់អគ្គីភ័យនេះ។
តាមការសន្និដ្ឋានដំបូង មូលហេតុដែលនាំឱ្យមានអគ្គីភ័យខាងលើនេះ ត្រូវបានគេឱ្យដឹងថា គឺដោយសារម៉ាស៊ីនទឹកក្ដៅ និងទឹកត្រជាក់។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
អាគារកំពស់ ៣៧ជាន់ ដុតរំលាយរថយន្ដ Jaguar XJ
បាញ់ខុសបច្ចេកទេស ធ្លាក់មីស៊ីលចូលនាវាចម្បាំងខ្លួនឯង ឆេះហុយពេញទឹក
រូមភេទអស់កម្លាំងពេក ស្រីស្នេហ៍លួចកាត់ ប្រដាប់ភេទទៅបាត់
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Metro