ដូចទៅនឹងការសន្យា ម៉ូតូ Honda ម៉ូដែល PCX150 2015 បានបង្ហាញខ្លួនកាលពីដើមខែនេះ
នៅចំពោះមុខអ្នកប្រើប្រាស់ នៅ ឥណ្ឌូនេស៊ី ជាមួយនឹងតម្លៃ ៣៩,៧លាន Rupiah ប្រហែល
៣.១០០ដុល្លារអាមេរិក។
កំណែថ្មីនេះ Honda PCX150 មានរចនាបទរូបរាងថ្លៃថ្នូរ ស្រស់ស្អាតជាងមុន រួមនឹងមុខងារជា
ច្រើន ខុសពីកំណែមុនផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុន Honda បានបំពាក់ភ្លើងហ្វាមុខក្រោយ
និងភ្លើងស៊ីញូ ប្រភេទ LED ភ្ជាប់ទៅនឹងសម្បករបស់ PCX150 2015 ។ ក្រៅពីនេះ PCX150
2015 ក៏ត្រូវបានបំពាក់ប្រព័ន្ធភ្លើងព្រមាន នៅពេលស្ថិតក្នុងស្ថានភាពងាយនឹងគ្រោះថ្នាក់។
កែបរបស់ម៉ូតូថ្មីនេះ ក៏ត្រូវបានកែប្រែ ដើម្បីបង្កើនកម្រិតផាសុខភាពរបស់អ្នកបើកបរ ក៏ដូចជា
អ្នកជិះពីក្រោយ។ ចំណែកប្រអប់ក្រោមកែប មានទំហំធំ អាចដាក់មួកការពារ ១បាន។ ចំណុច
លេចធ្លោដទៃរបស់ Honda PCX150 2015 រួមមាន ដូចជា ប្រអប់ភ្លើង 12V ប្រព័ន្ធនាឡេកា
កុងទ័រ មានរូបរាងបែបបុរាណ ប៉ុន្ដែអេក្រង់បែបឌីជីថល។
ម៉ាស៊ីនរបស់ Honda PCX150 2015 ត្រូវបានកែលំអ ដើម្បីសំចៃប្រេងសាំង។ កំណែសម្រាប់
អឺរ៉ុប Honda PCX150 2015 ស៊ីសាំងជាមធ្យម គឺ ២,២៧លីត្រ/១០០គម។
ទំហំធុងសាំងរបស់ Honda PCX150 2015 ធំជាងមុន គឺអាចចាក់បាន ៧,៩លីត្រ (កំណែមុន
គឺ ៥,៩លីត្រ)។ ដូច្នេះ នៅពេល Honda PCX150 2015 ត្រូវបានចាក់សាំងពេញធុង វានឹងធ្វើ
ដំណើរបានរហូតដល់ ៣៥០គម។
ជាងនេះ PCX150 2015 ក៏មានបំពាក់នូវប្រព័ន្ធបិទម៉ាស៊ីនស្វ័យប្រវត្ត នៅពេលម៉ូតូ ឈប់នឹង
មួយកន្លែងក្នុងរយៈពេល លើសពី ៣វិនាទី។ នេះគឺជាមុខងារមួយ ជួយសំចៃប្រេងសាំង។ ទន្ទឹម
នឹងនេះ ប្រព័ន្ធបញ្ឆេះម៉ាស៊ីន ACG ក៏ជួយបង្កើតសម្លេងម៉ាស៊ីន ស្រួលស្ដាប់ជាងមុន នៅពេល
ដំណើរការ។ មួយទៀត គឺប្រព័ន្ទ Answer Back System ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរក
ម៉ូតូរបស់ខ្លួន នៅក្នុងកន្លែងចត ឬតំបន់ខ្វះពន្លឺដោយងាយ។
នៅឥណ្ឌូនេស៊ី Honda PCX150 2015 ត្រូវបានដាក់លក់ក្នុងតម្លៃដំបូង គឺ ៣៧,៩ Rupiah ស្មើ
នឹង ៣.១០០ដុល្លារអាមេរិក។ Honda PCX150 2015 កំណែអាមេរិក គឺ មានតម្លៃ ៣.៤៤៩ដុល្លារ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Auto Pro