Moves គឺជាកម្មវិធីតាមដានសុខភាព និងសកម្មភាពរបស់អ្នកប្រើប្រាស់ ត្រូវបានគេវាយតម្លៃ
ខ្ពស់ ហើយក៏ត្រូវ Facebook ទិញយក ប៉ុន្ដែ Moves ក៏មិនទាន់មានគម្រោងនឹងផ្ដល់ទិន្នន័យ
ទាំងស្រុងរបស់ខ្លួន ទៅឱ្យ Facebook ។
បណ្ដាញសង្គម Facebook ថ្មីៗនេះ បានប្រកាសអំពីការទិញយក Moves ជាកម្មវិធីតាមដានសុខ
ភាព តាមរយៈប្រព័ន្ធប្រតិបត្តិ iOS និង Android ។ យោងតាមការប្រកាស់របស់ ProtoGeo Oy
(ក្រុមហ៊ុនអភិវឌ្ឍ Moves) បានឱ្យដឹងថា កម្មវិធីរបស់ពួកគេ មានមុខងារដូចទៅនឹងសៀវភៅ
កំណត់ហេតុសាមញ្ញ ច្បាស់លាស់ ដែលកត់ត្រានូវសកម្មភាពរបស់អ្នកប្រើប្រាស់ និងត្រូវបាន
មនុស្សរាប់លាននាក់យកចិត្តទុកដាក់ប្រើ។ ក្រៅពីមុខងារ តាមដានសកម្មភាពផ្លូវកាយ ដូចជា
ជិះកង់ ដើរដោយថ្មើរជើងជាងដើម Moves ក៏កត់ត្រានូវទីតាំងដែលអ្នកប្រើប្រាស់ ធ្លាប់បានទៅ
ដល់ផងដែរ។
បើទោះជាបានទៅលើដៃ Facebook ក៏ប៉ុន្ដែ ប្រការនេះ មិនមែនមានន័យថា បច្ចេកវិទ្យាទាំង
ឡាយរបស់ Moves នឹងត្រូវបានបំពាក់ទៅឱ្យ Facebook ក្នុងពេលដ៏ខ្លីខាងមុខ។ Moves នៅតែ
បន្ដធ្វើសកម្មភាពដោយឯករាជ។ ក្រៅពីនេះ Moves ឱ្យដឹងថា ពួកគេក៏មិនមានគម្រោងនឹងផ្ដល់
ទិន្នន័យនានារបស់ខ្លួន ទៅឱ្យ Facebook ដើម្បីធានាដល់សិទ្ធិសេរីភាពរបស់អ្នកប្រើប្រាស់។
Moves បានបង្ហាញខ្លួនជាលើកដំបូង កាលពីខែមករា ឆ្នាំទៅ ហើយវាគឺជាកម្មវិធីតាមដានមួយ
ដែលដំណើរការយ៉ាងល្អ កម្រនឹងមានកម្មវិធីណាមួយប្រៀបប្រដូចបាន។ Moves ត្រូវបានគេវាយ
តម្លៃថា ជាកម្មវិធី លំដាប់ “ផ្កាយ ៤” នៅលើ App Store និង Google Play ។ បើតាមក្រុមហ៊ុន
ProtoGeo Oy កម្មវិធីនេះ ត្រូវបានអ្នកប្រើប្រាស់ ទាញយកចំនួន ៤លានលើកទៅហើយ មកដល់
ពេលនេះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gigaom