CamNews

ទូរស័ព្ទ 

Note III មានតំលៃ ៦៩៥ ដុល្លារ ក្នុងពេលដែល iPhone 5S Gold មានតំលៃ ១៥០៥ ដុល្លារ

កំពូលស្មាតហ្វូនពីរ ដែលទើបតែបង្ហាញខ្លួននៅក្នុងប្រទេស កម្ពុជា ហើយក៏កំពុងតែទទួលបានការ
ចាប់អារម្មណ៍ខ្លាំងពីសំណាក់ អ្នកនិយមដេញស៊េរីទូរស័ព្ទនោះគឺ កំពូលស្មាតហ្វូនមកពី Samsung
(Galaxy Note III) និង កំពូលស្មាតហ្វូនមកពី Apple (iPhone 5S) ពេលនេះកំពុងតែចាប់ផ្តើមស្រក
តំលៃបន្តិចបន្តួច សំរាប់ Note III និងស្រកតំលៃច្រើនគួរសម (ពីរសន្លឹក) សំរាប់ iPhone 5S gold
បន្ទាប់ពីតំលៃទើបមកដល់លើទីផ្សារ កម្ពុជាដំបូង ដែលធ្វើឲ្យ iFan មួយភាគធំ ស្ទើរក្អួតឈាមគ្រប់ៗ
គ្នានោះ (ជាង ១៧០០ ដុល្លារ សំរាប់ Version iPhone 5S gold 16 GB និងជិត ២០០០ ដុល្លារ សំរាប់
Version 64 GB)។

បើតាមតារាងតំលៃលក់ នៅលើគេហទំព័រលក់ទូរស័ព្ទដៃ អង្គរមាស នៅល្ងាចថ្ងៃទី ២៣ កញ្ញា នេះ
យើងឃើញថា កំពូលស្មាតហ្វូនមកពី Samsung Galaxy Note III មានតំលៃលក់ ៦៩៥ ដុល្លារ (សំ
រាប់ Version មានការធានា និង ហ្វ្រីស្គ្រីន) រីឯតំលៃលក់ iPhone 5S ដែលមនុស្សភាគច្រើនចាប់
អារម្មណ៍ខ្លាំងជាងគេបំផុតនោះ គឺ iPhone 5S ពណ៌ទឹកមាស ពេលនេះបានស្រកតំលៃប្រហែល
២០០ ដុល្លារ គឺសល់ត្រឹម ១៥០៥ ដុល្លារសំរាប់ Version 16 GB (ថ្ងៃចេញលក់ដំបូងលើទីផ្សារ កម្ពុជា
គឺមានតំលៃ ជាង ១៧០០ ដុល្លារ)។

កំពូលស្មាតហ្វូន iPhone 5S និង Galaxy Note III

ទន្ទឹមនឹងនោះ បើយើងក្រលេកទៅមើលតំលៃលក់របស់ iPhone 5C វិញ គឺក៏មានការស្រកថ្លៃខ្លះដែរ
ពោលគឺពេលនេះវាត្រូវបានដាក់លក់ ក្នុងតំលៃ ៦៣៥ ដុល្លារ សំរាប់ Version 16 GB។ រីឯតំលៃលក់
iPhone ដែលមានអាយុខ្លីជាងគេ ហើយក៏នៅតែមានការពេញនិយមប្រើប្រាស់ខ្លាំងនៅឡើយនោះ
គឺ iPhoen 5 ក៏មានការស្រកថ្លៃតិចតួចថែមទៀតផងដែរ ពោលគឺពេលនេះតំលៃលក់ របស់ iPhone 5
16 GB គឺមានតំលៃលក់ ៥៩៩ ដុល្លារ។

តារាងតំលៃលក់របស់ គេហទំព័រ អង្គរមាស នៅល្ងាចថ្ងៃទី ២៣ ខែ កញ្ញា

ការស្រកថ្លៃខ្លះរបស់ កំពូលស្មាតហ្វូនដែលទើបមកដល់ទីផ្សារកម្ពុជានេះ គឺមិនមែនជារឿងភ្ញាក់ផ្អើល
អ្វីឡើយ ដោយហេតុថា វាជាវប្បធម៌ទៅហើយ រាល់ការទើបមកដល់នៃ ស្មាតហ្វូន ពិសេស ស្មាតហ្វូន
ដែលកំពុងតែស៊ី Brand (ពេញនិយម) ខ្លាំងដូចជា iPhone និង ត្រកូល Galaxy ស៊េរីខ្ពស់ៗ តែងតែមាន
តំលៃខ្ពស់ ហើយចាប់ផ្តើមស្រកថ្លៃ (តិច ច្រើន) នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ បន្ទាប់មក៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- iPhone 5S លក់អស់ពីស្តុក មិនដល់ ២ថ្ងៃ ផង
- ទស្សនាការប្រៀបធៀប រូបភាពថតពីកាមេរ៉ា iPhone 5S និង Lumia 1020 បន្តិចទៅមើល៍!

- Nokia កំពុងសម្ងំផលិត ស្មាតហ្វូនប្រើ Android ចំនួន ១ម៉ឺនគ្រឿង

- iOS 7 ទើបតែបង្ហាញខ្លួន ក៏ត្រូវ Hack បានទៅហើយ តាមរយះ Control Center (មានវីដេអូ)

- iPhone 5S និង 5C ទើបតែដាកើលក់ភ្លាម ត្រូវបានគេយកមកធ្វើ ទារុណកម្មទៅហើយ(មានវីដេអូ)

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា


Tags: galaxy note 3 iPhone 5s samsung apple smartphone hightech