CamNews

ទូរស័ព្ទ 

iPhone 5S លក់​អស់​ពី​ស្ដុក មិនដល់ ២ថ្ងៃផង

ត្រឹមរយៈពេល ២ថ្ងៃ ក្រុមហ៊ុន Apple បានលក់ iPhone 5S អស់ពីស្តុក នៅក្នុងប្រទេសចំនួន ១១
ដែលនេះជាភាពជោគជ័យ យ៉ាងធំធេងសម្រាប់ Apple។

យោងតាមសារព័ត៌មាន Apple Insider បានឲ្យដឹងថា មិនដល់ពីរថ្ងៃផង ក្រុមហ៊ុន Apple បានលក់
iPhone 5S អស់ពីឃ្លាំង នៅតាមប្រទេសចំនួន ១១ដូចគឺអូស្ត្រាលី កាណាដា ចិន បារាំងអាល្លឺម៉ង់
ហុងកុង ជប៉ុន សិង្ហាបុរី អង់គ្លេស សហរដ្ឋអាមេរិក និង Puerto Rico ដែលហាងទាំងនេះគ្មានលក់
iPhone 5S ទៀតទេ។

ប្រភពដដែលបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ រហូតដល់ខែតុលា ទើបក្រុមហ៊ុន Apple មាន iPhone 5S
លក់វិញ។

គួរបញ្ជាក់ផងដែរថា តួលេខនៃការលក់ iPhone 5S នៅមិនទាន់ដឹងជាផ្លូវការនោះទេ ប៉ុន្តែក្រុមអ្នក
វិភាគបាននិយាយសម្រាប់សប្ដាហ៍ដំបូង Apple អាចលក់បាន ៨លានគ្រឿង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- Note III មានតំលៃ ៦៩៥ ដុល្លារ ក្នុងពេលដែល iPhone 5S Gold មានតំលៃលក់ ១៥០៥ ដុល្លារ
- ទស្សនាការប្រៀបធៀប រូបភាពថតពីកាមេរ៉ា iPhone 5S និង Lumia 1020 បន្តិចទៅមើល៍!
- Nokia កំពុងសម្ងំផលិត ស្មាតហ្វូនប្រើ Android ចំនួន ១ម៉ឺនគ្រឿង

- iOS 7 ទើបតែបង្ហាញខ្លួន ក៏ត្រូវ Hack បានទៅហើយ តាមរយះ Control Center (មានវីដេអូ)

- iPhone 5S និង 5C ទើបតែដាកើលក់ភ្លាម ត្រូវបានគេយកមកធ្វើ ទារុណកម្មទៅហើយ(មានវីដេអូ)

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: iPhone 5S sold very good no stock smartphone apple hightech