CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia សម្ងំផលិត ស្មាតហ្វូនប្រើ Android ចំនួន ១ម៉ឺនគ្រឿង

ព័ត៌មានដែល Nokia កំពុងបន្តផលិតស្មាតហ្វូនប្រើ Android នេះ ត្រូវបានបង្ហើបឲ្យដឹងពី Account
Weibo មួយគឺ Ctechnology។ ប្រភពនេះបានបញ្ជាក់ថា Nokia នៅតែបន្តធ្វើការផលិតទូរស័ព្ទប្រើ
Android ក្នុងពេលកំពុងរង់ចាំ ការទិញលក់ជាមួយ Microsoft ចប់សព្វគ្រប់ជាស្ថាពរ នៅចុងឆ្នាំនេះ។

តាម Ctechnology បានឲ្យដឹងថា បច្ចុប្បន្ន Foxconn បានផលិតសរុបមានចំនួន ១ម៉ឺនគ្រឿង នៃគំរូ
ទូរស័ព្ទ (ពិសោធ) "Mountain View" សំរាប់ Nokia។ ជាងនេះទៅទៀត គំរោងនេះ កំពុងតែបន្តធ្វើការ
អភិវឌ្ឍន៍នៅឡើយ ហើយ Foxconn ក៏កំពុងតែផលិតបន្ថែមនូវគំរូទូរស័ព្ទផ្សេងទៀតដល់ Nokia។

គំរូទូរស័ព្ទ "Mountain View" គឺជាទូរស័ព្ទស៊េរីមធ្យម ដែលបំពាក់នូវ CPU Qualcomm Snapdragon
200 8225Q។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានអ្វីផ្សេងទៀត ស្តីពីស៊េរីទូរស័ព្ទថ្មីនេះ របស់ Nokia នៅ
ឡើយទេ។ ជាក់ស្តែង សំរាប់អ្នកបច្ចេកវិទ្យា ការដែល Nokia បាន និងកំពុងធ្វើការពិសោធន៍ និងអភិ
វឌ្ឍទូរស័ព្ទ Android គឺជាព័ត៌មានដ៏គួរចាប់អារម្មណ៍មួយ ដោយសារតែ អស់រយះពេល ៣ឆ្នាំមកនេះ
Nokia ផលិតតែទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone តែប៉ុណ្ណោះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- iOS 7 ទើបតែបង្ហាញខ្លួន ក៏ត្រូវ Hack បានទៅហើយ តាមរយះ Control Center (មានវីដេអូ)
- iPhone 5S និង 5C ទើបតែដាកើលក់ភ្លាម ត្រូវបានគេយកមកធ្វើ ទារុណកម្មទៅហើយ(មានវីដេអូ)

- iPhone 5 ស្រកតំលៃតិចតួច ចំពោះការជិតមកដល់នៃ iPhone 5S និង 5C

- ៣៦% iDevice ត្រូវបានអាប់ឌេតឡើង iOS 7

- Sensor Scan ក្រយៅដៃរបស់ iPhone 5S មានដំណើរការល្អ សូម្បីជាមួយជើងឆ្មា (មានវីដេអូ)

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ Vreview


Tags: Nokia Android smartphone Ctechnology Mountain View hightech