CamNews

យល់ដឹង 

ពិសេស! លក្ខ័ណដែលធ្វើអោយជីវិតស្រស់ថា្ល​ និងអាយុវែង

 

យល់ដឹង៖ ជីវិតរបស់មនុស្សម្នា្កក់ៗ កើតមកមានការលំបាក ស្រួល សប្បាយ កើតទុក្ខ និង
ការតស៊ូគ្រប់ស្ថានភាពទាំងអស់។ ទោះបីជាជីវិតខ្លះ ពោពេញទៅដោយភាពនឿយហត់
លំបាកយ៉ាងណាក្ដី ក៏មនុស្សតែងតែចង់បានអាយុ យឺនយូរដែរ។

តាមការបកស្រាយថ្មីៗនេះ លោកបណ្ឌិត Michael Mosley នៃចក្រភពអង់គ្លេស បានបង្ហាញ
ថា ដើម្បីអោយទទូលបានជីវិតស្រស់ថ្លា និងអាយុវែង មនុស្សត្រូវអនុវត្តន៍ នូវលក្ខ័ណចម្បង
សំខាន់ៗបីយ៉ាង។

១. ធ្វើលំហាត់អោយបានទៀតទាត់
លោក​វេជ្ជបណ្ឌិត Mosley បានបញ្ចាក់ថា​ មនុស្សគ្រប់វ័យទាំងអស់ ត្រូវតែទទួលយកនូវការ
ធ្វើលំហាត់ប្រាណ អោយបានទៀតទាត់។ ពោលគឺថា យ៉ាងហោចណាស់ ក៏ហាត់បា្រណ
អោយបាន ១៥នាទី រាល់ព្រឹក ឬល្ងាចដែរ។ ការហាត់ប្រាណ ​បានធ្វើអោយយើងមានអារម្ម
ណ៍ ស្រស់ថា្ល និងស្រលះខួរក្បាលទៀតផង។ តាមការពិសោធន៏មួយ បានបង្ហាញថា បើមនុ
ស្ស ណាធ្វើលំហាត់ប្រាណទៀតទាត់ នោះគេនឹងអាចមានអាយុ​ យ៉ាងហោចណាស់ក៏ ៨០ឆ្នាំ
ដែរ។



២. របបអាហារត្រឹមត្រូវ
ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ភាគច្រើនគឺ ពុំសូវទទួលបាននូវរបបអាហារគ្រប់គ្រាន់ទេ។
លោកបណ្ឌិត Mosey បានបង្ហាញថា ការទទូលទានអាហារគ្រប់គ្រាន់ គឺមានភាពចាំបាច់
ណាស់។ លើសពីនេះទៅទៀត គឺការបរិភោគអាហារណាដែលមានជីជាតិ និងវីតាមីនគ្រប់
គ្រាន់ ដូចជាសាច់ស្រស់ ត្រី បន្លែ​ ស៊ុត និងផ្លែឈើគ្រប់ប្រភេទ ពិតជាអាចអោយសុខភាព
យើងបានរឹងមំា។




៣.គេង និងជួបវេជ្ជបណ្ឌិត អោយបានទៀតទាត់
ទោះបីជាកិច្ចការមមាញឹកយ៉ាងណាក៏ដោយ យើងត្រូវតែគេងអោយបានគ្របគ្រាន់ ពោលគឺ
យ៉ាងហោចណាស់ អោយបាន ៦-៧ម៉ោងក្នុងមួយថ្ងៃដែរ។ ការដែលទៅជួបលោកគ្រូពេទ្យ
អោយបានរាល់ ៦ខែម្ដង ជាប្រការមួយដ៏ល្អបំផុត។ លោកគ្រូពេទ្យអោយ ដ្ដល់ការចាក់ថ្នាំក៏
ដូចយោបល់ល្អៗ សម្រាប់សុខភាពរាងកាយ​ និងផ្លូវចិត្ដយើងផងដែរ៕

 

ដោយ៖​ រក្សា
ប្រភព៖ dailymail


Tags: lifestye knowdement longer life England