CamNews

កុំព្យូទ័រ 

Acer បង្ហាញកុំព្យូទ័រលើតុ ៣ ប្រភេទប្រើប្រាស់ CPU Intel Ivy Bridge

[IMG]

Ivy Bridge ត្រូវបានបង្ហាញវត្តមានជាផ្លូវការ ហើយចាប់ពីពេលនេះតទៅយើងនឹងឃើញមានសមិទ្ធិ
ផលកុំព្យូទ័រចេញពីក្រុមហ៊ុនផលិតផ្សេងៗជាច្រើនដែលនឹងដំណើរការដោយ CPU ប្រភេទថ្មីនេះនៅ
ពេលខាងមុខ។ ដោយឡែក Acer ពេលថ្មីនេះទើបតែបានធ្វើការប្រកាសបង្ហាញវត្តមាននូវសមិទ្ធិផល
កុំព្យូទ័រលើតុសំរាប់អ្នកលេង Game មានឈ្មោះថា Predator AG3620 ។ សមិទ្ធិផលកុំព្យូទ័រនេះមាន
ច្រើនជំរើសលើរូបសណ្ឋាន ក្នុងនោះ model ខ្ពស់បំផុតប្រើប្រាស់ CPU Core i7-3770, chip ក្រាហ្វិក
NVIDIA GT630, RAM ១៦GB និង Hard Disk ទំហំ ២TB ។ Acer ក៏បានដាក់បង្ហាញវត្តមាននូវគំរូកុំ
ព្យូទ័រលើតុចំនួនពីរប្រភេទបន្ថែមទៀតផងដែរគឺ Gateway D4860 និង Gateway FX6860 ។ ហើយ
គំរូ Gateway ទាំងពីរនេះគឺសុទ្ធតែប្រើប្រាស់នូវ CPU Ivy Bridge ដូចគ្នា ប៉ុន្តែត្រឹមតែ Core i5-3450,
RAM ៦GB និង Hard Disk ទំហំ ១TB ប៉ុណ្ណោះ។ គំរូទាំងពីរនេះត្រូវបានក្រុមហ៊ុនដាក់លក់នៅក្នុង
ទីផ្សារហើយ។ Gateway FX មានរូបសណ្ឋានប្រសើរជាង Gateway D4860 ត្រង់ដែលមាន Card
ក្រាហ្វិកជា Card ដាច់ និងមុខងារជំនួយផ្សេងៗជាច្រើនទៀតក្នុងការលេង game ។ ចំពោះតំលៃនៅ
មិនទាន់ដឹងនៅឡើយ។

រួបសណ្ឋានរបស់ Acer Predator AG3620
  • Processor ៖ មានជំរើសច្រើនលើគំរូ Intel Ivy Bridge, ខ្ពស់បំផុតគឺ Core i7-3770 ល្បឿន ៣,៤GHz
  • RAM ៖ DDR3 អតិបរិមា ១៦GB
  • ឧបករណ៍រក្សាទិន្នន័យ៖ HDD ទំហំអតិបរិមា ២TB
  • Card ក្រាហ្វិក ៖ NVIDIA GT630, Intel HD 4000
    រន្ធតំណភ្ជាប់៖ USB 2.0, USB 3.0, VGA, HDMI, រន្ធសំរាប់ដោតអង្គចងចាំខាងក្រៅ 7 in 1,
    webcam HD 720p, រន្ធដោតកាស/micro ។

រួបសណ្ឋានរបស់ Gateway D4860  និង Gateway FX6860 ៖
  • Processor ៖ Core i5-3450  ៣,១GHz (Gateway D4860)
  • RAM ៖ DDR3 ទំហំ ៦GB
    ឧបករណ៍រក្សាទិន្នន័យ៖
    HDD ទំហំអតិបរិមា ១TB
  • Card ក្រាហ្វិក ៖ Intel HD 4000, ដោយឡែកគំរូ FX6860 មាន card ប្រភេទដាច់
  • រន្ធតំណភ្ជាប់៖ USB 2.0, USB 3.0, VGA, HDMI, រន្ធសំរាប់ដោតអង្គចងចាំខាងក្រៅ 7 in 1,
    webcam HD 720p, រន្ធដោតកាស/micro ៕

ប្រភព៖ The Verge
ដោយ៖ រស្មី

Tags: technologyelectronicacercumputordestopGateway D4860Gateway FX6860Predator AG3620