CamNews

បច្ចេកវិទ្យា 

បណ្តារូបភាព Sony Xperia Z ដែលនឹងមានលក់លីទីផ្សារ នាពេលដ៏ខ្លី ខាងមុខនេះ

ព័ត៌មានបច្ចេកវិទ្យា ៖​ ប្រិយមិត្តអ្នកអានសារព័ត៌មានទំព័រ Camnews ប្រាកដជាជាក់ច្បាស់
ហើយថាតើ ទូរស័ព្ទដៃស្មាតហ្វូន Sony Xperia Z នឹងបង្ហាញខ្លួននៅថ្ងៃណាមួយនោះ ក្នុងខែ
មករានេះ។

គួរបញ្ជាក់ផងដែរ ​​ កាលពីពេលកន្លងទៅនេះ ទំព័រសារព័ត៌មានយើងខ្ញុំ បានចេញផ្សាយអត្ថ
បទទាក់ទិនទៅនឹង  ស្មាតហ្វូន Sony Xperia Z    រួចមកហើយ ពោលគឺ ក្រុមហ៊ុន Sony នឹង
បង្ហាញស្មាតហ្វូន ទំនើបបំផុតយ៉ាងហោចណាស់ ១ប្រភេទ ប្រចាំឆ្នាំ ២០១៣ នៅខែក្រោយ
នេះ ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុន Apple និង Samsung ។

ស្មាតហ្វូន Xperia Z  ត្រូវបានគេនិយាយថា បំពាក់ quad-core ប្រភេទ Qualcomm Snapdr-
agon   S4 Pro APQ8064 processor ល្បឿន 1.5GHz ជាមួយ Adreno 320 GPU និងមាន
RAM ទំហំ   2GB  ។ មានកាមេរ៉ាខាងខ្នងទំហំ ១៣ម៉េហ្គាភិចសេល និងមានកាត microSD
មួយ។ ស្មាតហ្វូន Sony XperiaZ មានភ្ជាប់បណ្តាញ LTE និងដំណើរការដោយប្រព័ន្ធ Andr-
oid4.1.2។

ដោយឡែក នាពេលនេះ ទំព័រសារព័ត៌មានយើងខ្ញុំ សូមនាំអារម្មណ៍់ទស្សនិកជនងាកក្រឡេ
កមកមើលនូវបណ្តារូបភាព  ស្មាតហ្វូន Xperia Z  ដែលត្រុវបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានxperiablog កាលពីពេលកន្លងទៅនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖​ xperiablog


Tags: international news strange entertainment