CamNews

ផលិតផលថ្មី 

USB Flash មានរាងដូចកាំភ្លើងបេះបិទ ស្នាដៃរចនាម៉ូតសម័យថ្មី

យើងទាំងអស់គ្នាបានដឹងហើយថា នាប៉ុន្មានសតវត្សចុងក្រោយនេះ បច្ចេកវិទ្យាពិភព
លោក
មានការរីកចំរើនគួរអោយកត់សំគាល់។ ដោយឡែកនាពេលនេះ  អ្នករចនាម៉ូត
នាពេលបច្ចុប្បន្ន
បានមានគំនិតច្ខៃប្រឌិត   USB Flash Drive  ដែលមានរូបរាងប្លែកៗ
និងគួរអោយទាក់ទាញ។ 

ដោយឡែកនាពេលនេះ យើងឃើញថា USB Flash Drive ថ្មីមួយបានលេចរូបរាងដែលមានទៅ
មានភាពទាក់ទាញ ក៏ដូចជា គួរអោយចាប់អារម្មណ៏ផងដែរ ពោលគឺ វាមានរូបរាងដូចទៅនិងកាំ
ភ្លើងដៃខ្លីបេះបិទ។

គួរបញ្ជាក់ផងដែរថា  ជា​ទូទៅ  ​Flash  ជា​អង្គចងចាំ​ដែល​បណ្ដា​អ្នក​ប្រើប្រាស់​ទូទៅ​ ប្រើ​ដើម្បី​ផ្ទុក​
ទិន្នន័យ​ផ្សេងៗ​ដើម្បី​ចល័ត ប៉ុន្តែ​សម្រាប់​វត្តមាន​របស់ ​Flash ថ្មី​នេះ​ស្រាប់​តែ​អ្នករចនាម៉ូត បានធ្វើ
ការរចនាឡើង​យក​កាំភ្លើង​មក​ធ្វើ​ជា​ Flash ទៅ​វិញ។លើសពីនេះទៅទៀត បើតាមប្រភពសារពត៌
មានបានអោយដឹងថា  ​Flash  មួយនេះ  សំបកក្រៅរបស់វា ត្រូវបានធ្វើឡើងដោយត្បូងគ្រីស្តាល់
ហើយ ក្រូមេដោយលោហៈធាតុភ្លឺផ្លេក។

ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ USB Flash Drive ដែលជាស្នាដៃរចនាចុងក្រោយមានរូបរាង
យ៉ាងណានោះ សូមតាមដានទស្សនារូបភាពមួយចំនួន ដូចខាងក្រោម ៖

ដោយ ៖ រិទ្ធី
ប្រភព ៖ shiftingthroughscience


Tags: international news strange entertainment