កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ Asus បានអោយដឹងថាខ្លួនកំពុងមានគំរោងធ្វើការដោះស្រាយ
កំហុសផ្នែក GPS នៅលើឧបករណ៍ Tablet Transformer Prime ដោយការផ្តល់ជូននូវឧបករណ៍
មួយដែលអាចអោយអ្នកប្រើប្រាស់អាចដោតភ្ជាប់ជាមួយឧបករណ៍ Tablet របស់ខ្លួន។
![[IMG]](http://media.tinhte.vn/photo/var/albums/DuyLuan/transformer%20prime%20gps%20dongle.jpg?m=1333753164)
ឧបករណ៍នោះមានឈ្មោះថា "GPS Extension Kit" ហើយវាក៏ប្រហែលជាឧបករណ៍សំរាប់ធ្វើការ
ចែកចាយប្រព័ន្ធ GPS ប្រើប្រាស់តំណភ្ជាប់ USB (GPS dongle)។ ក្រុមហ៊ុនអោយដឹងថានឹងធ្វើ
សេចក្តីជូនដំណឹងជាផ្លូវការនៅថ្ងៃទី ១៦ ខែមេសា ខាងមុខនេះ។ ពេលនោះអ្នកប្រើប្រាស់គឺអាច
ចុះឈ្មោះនៅលើគេហទំព័ររបស់ Asus ដើម្បីអាចទទួលបានឧបករណ៍នោះផងដែរ។ ក្រុមហ៊ុន
Asus និយាយជាមួយAllThingsD ថានឹងចំណាយពេលរហូតដល់ ២ សប្តាហ៍ដើម្បីធ្វើការចែក
ចាយផលិតផលនៅក្រោយពេលអ្នកប្រើប្រាស់បានចុះឈ្មោះនៅលើប្រព័ន្ធអ៊ីនធើណែតនោះ៕
ប្រភព៖ AllThingsD
ដោយ៖ រស្មី