បើយោងតាមព័ត៌មាន ពីក្លឹបបាល់ទាត់ Santos បានប្រាប់ថា ក្រុមបានយល់ព្រមទៅនឹងតំលៃ
សំនើរ របស់ក្រុម Barcelona ហើយ ។
Neymar បញ្ចប់រដូវកាលនៅ Santos ក្នុងតំលៃ ៣០ លានអ៊ឺរ៉ូ ។ កាលពីដំបួង Neymar ចង់នៅ
លេងជាមួយក្រុម Santos ១ រដូវកាលទៀត បូកជាមួយការលេងអោយ ក្រុមជំរើសជាតិប្រស៊ីល
ទៀត ទើបគេចង់ចាកចេញ តែក្រោយមក Neymar បានប្តូរចិត្ត ទៅតាម Barcelona វិញ ។
Neymar ត្រូវបានគេដឹងថា បានចុះកិច្ចសន្យា លេងនៅ Barcelona រយៈពេល ៥ ឆ្នាំ គឺរហូតដល់
ខែ ឧសភា ឆ្នាំ ២០១៨ ។ កិច្ចសន្យារយៈពេល ៥ ឆ្នាំនេះ វាពិតជាសាកសម ព្រោះ Neymar មាន
ឪកាស លេងអោយក្រុមល្អ ហើយក្រុម Barcelona ក៏មិនខាតដែរ ដែលទិញបានកីឡាករល្អ វ័យ
ក្មេងបែបនេះ ។ Neymar នឹងចាប់ដៃគូរជាមួយ Messi ហើយត្រូវបានគេទស្សទាយថា និងក្លាយ
ជាអ្នកប្រយុទ្ធ ដ៏គួរអោយខ្លាចមួយគូរ ប្រចាំ La Liga ៕
ដោយ ៖ កុសល
ប្រភព ៖ k14