CamNews

បច្ចេកវិទ្យា 

Ascend W1 (Windows Phone 8) ស៊េរីថ្មី ប្រកបដោយភាពទាក់ទាញ

ព័ត៌មានបច្ចេកវិទ្យា ​​ ៖ ស្មាតហ្វូន Windows Phone 8 ដែលមានឈ្មោះថា Ascend W1 របស់
ក្រុមហ៊ុន Huawei ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅឯ CES 2013 ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ
ស្ដី​អំពី​ផលិតផល​បច្ចេកវិទ្យា​ដ៏​ធំ​ជាង​គេ​លើ​ពិភពលោក។

គួរបញ្ជាក់ផងដែរថា Ascend W1 ដែលប្រតិបត្តិការដោយ Windows Phone 8 នេះ ត្រូវបានរក
អោយឃើញថាមានភាពទាក់ទាញជាមួយនឹងរូបរាងថ្មី ពោលគឺវាមានទំអេក្រង់ 4" WVGA (48
0 x 800) IPS LCD , កម្រាស់ 10.5 mm , dual-core 1.2 GHz ,  Adreno 305 GPU និងកាម៉េរ៉ា
5 MP។

ប្រភពដដែលបានបន្ថែមថា ស្មាតហ្វូនប្រភេទនេះ នឹងមានលក់នៅលើទីផ្សារប្រទេសចិន និង
រុស្សីអំឡុងខែមករានេះ ស្របពេលដែលភាគខាងលិចអឺរ៉ុប ក៏ដូចជា  សហរដ្ឋអាមេរិកនឹងទៅ
ដល់នាខែក្រោយ។ ដោយឡែក មកទល់នឹងពេលនេះតម្លៃរបស់វាមិនទាន់ត្រូវបានបញ្ជាក់ច្បា
ស់នៅឡើយទេ ស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ។

អ្វីដែលរឹតតែពិសេសនោះ គឺថា  ថ្ម  Ascend W1 stand-by បានដល់ទៅ ៤៧០ ម៉ោងឯណោះ
ខណៈពេលដែលវាត្រូវបានបំពាក់នូវបច្ចេកវិទ្យាសន្សំសំចៃថ្ម បានដល់ទៅ៣០ ភាគរយអំឡុង
ពេលកំពុងប្រើប្រាស់។ ស្មាតហ្វូនស៊េរីនេះ មាន ៣ ពណ៌ នោះគឺ ពណ៌ក្រហម ពណ៌ខៀវ និង
ពណ៌សខ្មៅ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ gsmarena


Tags: international news strange entertainment