នេះគឺជាយុទ្ធនាការឃោសនាដ៏ឆ្លាតវៃ និងប្រកបដោយភាពអស្ចារ្យរបស់ Microsoft សម្រាប់
ស្មាតហ្វូន Lumia 930 របស់ខ្លួន។
ថ្មីៗនេះ Microsoft ទើបតែបានបញ្ចេញវីដេអូឃោសនាថ្មីមួយ បង្ហាញអំពីបច្ចេកវិទ្យាដ៏គួរឱ្យចាប់
អារម្មណ៍បំផុត នោះគឺ ក្រុមហ៊ុននេះ បានធ្វើការបញ្ចូលថាមពលថ្មរបស់ Lumia 930 (ស្មាតហ្វូន
សំខាន់បំផុតរបស់ Microsoft) ដោយប្រើប្រាស់ផ្លែប៉ោម និងដំឡូងបារាំង ចំនួន ៨០០ផ្លែ និងមើម
នៅតំបន់ពាណិជ្ជកម្មមួយ ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ដើម្បីធ្វើបានបែបនេះ គេបានប្រើប្រាស់ខ្សែស្ពាន់ ដោតតគ្នាពីផ្លែ/មើម មួយ ទៅផ្លែ/មើម មួយ
ផ្សេងទៀត ដោយសារប្រតិកម្មគីមីដែលកើតឡើងក្នុងដំឡូងបារាំង វាក៏បង្កើតបានជាអាគ្គីសនី
គ្រប់គ្រាន់ ដើម្បីបញ្ចូលថាមពលដល់ថ្មទូរស័ព្ទ។ គេបានដឹងថា នេះគឺជាស្នាដៃរបស់វិចិត្រករ
Caleb Charland ជាអ្នកដែលធ្លាប់បានលើកឡើងទាក់ទិននឹងបច្ចេកទេសនេះ កាលពីអតីត
កាល ហើយគាត់ក៏ត្រូវបាន Microsoft អញ្ជើញមក ដើម្បីប្រែក្លាយបច្ចេកទេសខាងលើនេះ ឱ្យ
ទៅជាការពិតជាក់ស្ដែង ដោយអនុវត្តលើកំពូលស្មាតហ្វូន ដែលដំណើរការដោយ Windows
Phone 8.1 មួយនេះ។
តាមរយៈសកម្មភាពនេះ ក្រុមអ្នកជំនាញយល់ថា វាជាយុទ្ធសាស្ដ្រនៃការឃោសនា ដ៏ឆ្លាតវៃ
សម្រាប់ Lumia 930 របស់ក្រុមហ៊ុន Microsoft ហើយក្នុងពេលអនាគត បច្ចេកទេសនេះ នឹងបើក
ផ្លូវថ្មីមួយទៀត សម្រាប់ឧបករណ៍អេឡិចត្រូនិច ទាក់ទិននឹងការបំពាក់បច្ចេកវិទ្យាបញ្ចូលថាម
ពលថ្ម បែបធម្មជាតិ និងពោរពេញដោយប្រយោជន៍នេះ ដែលជាកត្តាមួយ រួមចំណែកក្នុងការ
កាត់បន្ថយសកម្មភាពបំពុលបរិស្ថាន។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailystar/Youtube