នៅពេលបង្កើនពាណិជ្ជកម្មបរទេស និងទំហំទីផ្សារ ប្រជាជនកូរ៉េខាងជើង កាន់តែច្រើន មានទ្រព្យ
ច្រើនជាង ៥០,០០០ដុល្លារអាមេរិក។
ប្រទេសកូរ៉េខាងជើង បានគន់គូរឃើញថា មនុស្សប្រមាណជា ២៤០,០០០នាក់ មានទ្រព្យ ចាប់ពី
៥០,០០០ ដល់ ១០០,០០០ដុល្លារអាមេរិក។ ប្រភពព័ត៌មានពីរដ្ឋាភិបាលនៃប្រទេសនេះ បានបង្ហើប
ឱ្យដឹងថា ក្នុងចំណោមនោះ ក៏មានអ្នកនយោបាយ អ្នកការទូត និងអ្នកជំនួញជាច្រើនរូបផងដែរ។
ទន្ទឹមនឹងនេះ ប្រទេសកូរ៉េខាងជើង ហាក់ដូចបានអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ដុល្លារ អឺរ៉ូ ប្រាក់យ័ន និងប្រភេទរូបិយប័ណ្ណបរទេសមួយចំនួនទៀត សម្រាប់ការដោះដូរហិរញ្ញវត្ថុ ក៏ដូចជា ប្រើប្រាស់
នៅក្នុងតំបន់សេដ្ឋកិច្ចថ្មីចំនួន ១៤កន្លែង ដែលទើបត្រូវបានបង្កើតកាលពីឆ្នាំទៅ។ ក្រុមអ្នកស្រាវ
ជ្រាវយល់ថា វិធីសាស្ដ្រនេះនឹងមានផលល្អដល់សេដ្ឋកិច្ចទីផ្សារដំបូងនៅទីនេះ។
អ្នកមានទ្រព្យចាប់ពី ៥ម៉ឺនដុល្លារអាមេរិក នៅកូរ៉េខាងជើង កំពុងតែកើនឡើង (រូប ៖ Sina)
CIA World Factbook គន់គូរឃើញថា GDP កូរ៉េខាងជើង ឆ្នាំ ២០១១ គឺ ១,៨០០ដុល្លារ/ឆ្នាំ និងមាន
កំណើនសេដ្ឋកិច្ច ០,៨% ។ ប៉ុន្ដែ អង្គការសហប្រជាជាតិ គិតឃើញថា តួលេខនេះ ត្រឹមតែ ៥០៦
ដុល្លារ កំណើនសេដ្ឋកិច្ច ថយចុះ -០,១% ។
ច្បាប់សម្រាប់តំបន់អភិវឌ្ឍសេដ្ឋកិច្ច មានសុពលភាពតាំងពីឆ្នាំទៅ ក្នុងនោះ មានការអនុញ្ញាតឱ្យ
ប្រើប្រាស់រូបិយប័ណ្ណបរទេស លើកលែងតែប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង។ Yoo Wook មេធាវីមួយ
រូប ដែលជាអ្នកស្រាវជ្រាវផ្នែកច្បាប់របស់កូរ៉េខាងជើង ឱ្យដឹង នៅលើទំព័រ Chosun Ilbo ៖ “ប្រការ
នេះមានន័យថា ការចរាចរណ៍រូបិយប័ណ្ណបរទេស នៅកូរ៉េខាងជើង គឺជារឿងស្របច្បាប់”។
រូបិយប័ណ្ណបរទេស ត្រូវបានប្រជាជនក្នុងប្រទេសនេះ ប្រើប្រាស់ក្នុងផ្សារងងឹត ប៉ុន្ដែ ប្រាក់ដុល្លារ
អឺរ៉ូ និងយ័នចិន ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ តែនៅក្នុងតំបន់ឧស្សាហកម្ម Kaesong ឬតំបន់
សេដ្ឋកិច្ច Rajin-Sonbong ។
Kim Byung-yeon មកពីសកលវិទ្យាល័យជាតិ កូរ៉េខាងត្បូង ឱ្យដឹងថា ៖ “សេរីភាពនៃការចរាចរណ៍
រូបិយប័ណ្ណបរទេស នឹងជួយកែលំអសេដ្ឋកិច្ចនៅទីនេះ ប៉ុន្ដែ គោលនយោបាយប្រែប្រួលមិនទៀង
ទាត់ នឹងនាំឱ្យអ្នកវិនិយោគ ព្រួយបារម្ភក្នុងការបណ្ដាក់ទុន នៅទីនេះ”៕
អត្ថបទសំខាន់ៗ ៖
មួយថ្ងៃ ចាយមួយដុល្លារ ដើម្បីទុកប្រាក់ទិញផ្ទះ ៖ ការតស៊ូដ៏អស្ចារ្យ របស់ប្ដីប្រពន្ធ មួយគូ
ពីកសិករក្រក្រី ក្លាយជាមហាសេដ្ឋី នៃវិស័យ តុក្កតាជ័រ នៅហុងកុង
កប់មនុស្សទាំងរស់ ជាទំនៀមទម្លាប់ នៃប្រជាជនគុយបា
CEO ថ្មីរបស់ Microsoft ទទួលប្រាក់ ១៨លានដុល្លារ សម្រាប់ឆ្នាំដំបូង
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE