កីឡាការនីវាយថេនីស ៣នាក់ បានទទួលជ័យជំនះហើយ នៅក្នុងការប្រកួត WTA
Championships ដែលធ្វើឡើងនៅប្រទេស តូគី។
កីឡាការនី Agnieszka Radwanska សញ្ជាតិប៉ូឡូញ បានយកឈ្នះគូប្រកួតរបស់ខ្លួន
គឺ Petra Kvitova ដោយពិន្ទុ 6-3 និង 6-2។
ចំណែកឯកីឡាការនីសញ្ជាតិអាមេរិក Serena Williams បានផ្តួលគូប្រកួតរបស់ខ្លួនគឺ
Angelique Kerber ក្នុងពិន្ទុ 6-4 និង 6-1។
រូបភាព៖ កីឡាការនី Agnieszka Radwanska (ឆ្វេង) និង Maria Sharapova (ស្តាំ)
កីឡាការនីទីបីដែលទទួលបានជ័យជំនះដែរនោះគឺ Maria Sharapova ជាជនជាតិរូស៊ី
ដែលបានយកឈ្នះគូប្រកួត Sara Errani ក្នុងពិន្ទុ 6-3 និង 6-2។
ក្រោយពីទទួលជ័យជំនះ កីឡាការនីទាំងបីអាចឈានទៅការប្រកួតបន្តទៀត ដើម្បី
ឱកាសជើងឯក WTA Championships៕
ដោយ៖ មិនា
ប្រភព៖ bbc