បន្ទាប់ពី ការប្រកាស លាឈប់ចេញ ពីក្រុម Barcelona របស់កីឡាករ ជើងចាស់វ័យ ៣៥ ឆ្នាំ Puyol រួចមក ទាំងកីឡាករ និងទស្សនិកជន មានការភា្ញក់ ផ្អើលយ៉ាងខ្លាំង ព្រោះ Puyol លេងអោយក្រុម Barcelona តាំងតែ ពីឆ្នាំ ១៩៩៩ មកម្ល៉េះ ហើយត្រូវបង្ខំចិត្ត លាឈប់ដោយសារ របួសជង្គង់ ។ ដើម្បីជា ការអរគុណនិង រំលឹកដល់ ស្នាដៃថ្វីជើង របស់ Charles Puyol នោះក្លឹប Barcelona បាន រៀបចំធ្វើ ជាវីដេអូមួយ ដែលប្រមូលផ្តុំ រាល់ឈុតឆាក សកម្មភាព របស់ Puyol តាំងតែពីដើម មក ទល់ពេលនេះ ផ្តុំទុកជា វីដេអូមួយ ដែលដាក់ចំណងជើងថា #GraciesPuyol ដែលមានន័យ ក្នុង ភាសាខ្មែរថា អរគុណ Puyol ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ youtube