CamNews

ផលិតផលថ្មី 

Facebook ឧទ្ទេសនាម Slingshot ទូទាំងពិភពលោក

កាលពីសប្ដាហ៍មុន Facebook បានឧទ្ទេសនាម Slingshot នៅអាមេរិក នេះគឺជាផលិតផលទីពីរ
របស់ Facebook Creative Labs ។ ក្រុមអភិវឌ្ឍផលិតផលនេះ បានឱ្យដឹងថា អ្នកប្រើប្រាស់ជា
ច្រើន សប្បាយនឹងការសាកល្បង Slingshot ដូច្នេះ កម្មវិធីនេះ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ ទូទាំង
ពិភពលោក។

Slingshot គឺជាអ្វី?

Slingshot អនុញ្ញាតឱ្យអ្នក ចែករំលែកបានយ៉ាងលឿន នូវរូបភាព ទៅកាន់មនុស្សជាច្រើន ក្នុង
ពេលតែមួយ។ នេះគឺជាប្រភេទ feed (កម្មវិធីផ្ដល់ព័ត៌មាន) ថ្មី។ អ្នកចាប់ផ្ដើមប្រើ ដោយការថត
រូបភាព ឬសកម្មភាព រួច  "sling" ទៅឱ្យមិត្តភ័ក្ដិ។ អ្នកទទួល មិនអាចមើលឃើញព័ត៌មានដែល
អ្នកបានផ្ញើ នៅលើទំព័ររបស់ខ្លួន រហូតដល់ពួកគេ "sling" មកវិញឱ្យអ្នក នូវព័ត៌មានណាមួយ។

Slingshot សម្រាប់អ្នកណា?

គោលដៅរបស់ Slingshot គឺជួយធ្វើឱ្យបរិយាកាសប្រចាំថ្ងៃ កាន់តែមានភាពសប្បាយរីករាយ។
កម្មវិធីនេះ ត្រូវបានបង្កើតឡើង សម្រាប់អ្នករាល់គ្នា។ បច្ចុប្បន្ន អ្នកប្រើប្រាស់អាចទាញយក
កំណែនៃកម្មវិធីនេះ នៅលើប្រព័ន្ធប្រតិបត្តិ ចាប់ពី iOS 7 និង Android Jelly Bean ឡើងទៅ
ដោយឥតគិតថ្លៃ។

ហេតុអ្វី ទិន្នន័យដែលបានចែករំលែក មិនអាចមើលឃើញទៀត នៅពេលអ្នកប្រើ
ប្រាស់ អូស
ចោល (swipe away) ?

បណ្ដារូបថត និងវីដេអូ មិនស្ថិតនៅរហូត ធ្វើឱ្យការចែករំលែក កាន់តែមានតម្លៃ និងមិនស្មុក
ស្មាញ។ អ្នកប្រើប្រាស់ អាចតភ្ជាប់ ទៅតាមវិធីដែលអ្នកប្រើប្រាស់ចង់រស់ គ្រប់វិនាទី៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ engadget/gen


Tags: Facebook Slingshot