នៅពេលដែលសមាជិកណាម្នាក់មានបំណងចង់ផ្តាច់បារី គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សំរាប់
ក្រុមគ្រួសារ ឬ សហគមន៍របស់អ្នក។ អ្នកផ្តាច់បារីត្រូវការការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា ពី
សំណាក់មិត្តភ័ក្ត្រ និង គ្រួសារក្នុងតំណាក់កាលនៃការផ្តាច់បារីនេះ។ ដូចនេះ សូមអ្នកសូមកុំ
នូវរារែក ក្រោកឈរឡើង ហើយនិយាយទៅកាន់គាត់វិញថា អ្នករីករាយនឹងជួយគាត់។ ខាង
ក្រោមនេះ ជាវិធីសាស្រ្តមួយចំនួនសំរាប់លោកអ្នក!
- ១. រក្សាអនាម័យៈ ថែរក្សាទីកន្លែង ដែលគាត់រស់នៅអោយមានអនាម័យជានិច្ច ដើម្បីកុំឲ្យ
មានក្លិនបារី និង ព្យាយាមអោយគាត់ស្ថិតនៅឲ្យឆ្ងាយពីកន្លែងមានក្លិន និង ផែ្សងបារី។
- ២. ស្វែងយល់ពីទំលាប់របស់គាត់ៈ អ្នកជក់បារីភាគច្រើន តែងមានទំលាប់ផ្ទាល់ខ្លួនរបស់
គាត់ក្នុងការជក់បារី ឧទាហរណ៍ គាត់តែងពិសារបារីក្រោយពីទទួលទានអាហាររួច ពេលដែល
កំពុងគិតរឿងស្មុគស្មាញ ពេលអស់កំលាំង ឬ ក៏ពេលទទួលទានសូរាជាដើម។ល។ សូមស្វែង
យល់អំពីទំលាប់និងពេលវេលាដែលគាត់ប្រើសំរាប់ការជក់បារី ដើម្បីខ្លួនអ្នកអាចរៀបចំគំរោង
និងពេលវេលារបស់អ្នកបានត្រឹមត្រូវ និងស្ថិតនៅជាមួយគាត់ក្នុងកាលទសៈនោះ។
- ៣. បង្វែទំលាប់ជក់បារីរបស់គាត់ៈ ត្រៀមលក្ខណៈ ដើម្បីបំវែទំលាប់ជក់បារីរបស់គាត់ឲ្យ
ងាក់ទៅអនុវត្តនូវសកម្មភាពផ្សេងៗជំនួសវិញឧទាហរណ៍ ដើរលេងកំសាន្តនិយាយរឿងកំប្លែង
ទទួលទានផ្លែឈើឬគ្រាប់ធញ្ញជាតិ។ល។ ដើម្បីជំនួសការជក់បារីវិញ។
- ៤.យោគយល់ចំពោះអារម្មណ៍ឆេវឆាវរបស់គាត់ៈ ការផ្តាច់បារីគឺជាបញ្ហាមួយ ដែលលំបាក
សំរាប់អ្នកញៀនបារី ដូចនេះអារម្មណ៍នៃការធន់ថប់ ឆេវឆាវ ក្រេវក្រោធអាចនឹងកើតមានឡើង
នៅក្នុងកំឡុងពេលផ្តាប់បារី សង្ឃឹមថាអ្នកនឹងយោគយល់អត់អោន ចំពោះទង្វើរបស់គាត់ ។
- ៤. លើកទឹកចិត្តៈ ការផ្តល់រង្វាន់លើកទឹកចិត្តគឺជាប្រការមិនអាចខ្វះបាន ដើម្បីជាកត្តាជំរុញ
អោយគាត់ ខំប្រឹងប្រែងផ្តាច់បារីរហូតដល់ទទួលបានជោគជ័យ។
៥. កុំលេងសើចៈ ការយកបារីមកលលេង ឬ ការអុចបារី នៅចំពោះមុខអ្នកកំពុងផ្តាច់បារីមិន
មែនជាទង្វើត្រឹមត្រូវឡើយ ពីព្រោះវាអាចជំរុញអោយគាត់វិលទៅរកសភាពដើមវិញ។ ដូចនេះ
សូមអ្នកជៀសវាងអោយបាននូវទង្វើទាំងនេះ។
- ៦. ផ្តល់គំនិតវិជ្ជមានៈ ប្រសិនបើអ្នកជាអតីតអ្នកជក់បារីដែរ សូមផ្តល់ជាគំនិតយោបល់ល្អ
ដែលធ្លាប់ជួយឲ្យអ្នក ផ្តាច់បារីបានប្រាប់ទៅគាត់ និង និយាយពីភាពវិជ្ជមានដែលអ្នកទទួល
បានបន្ទាប់ពីអ្នកបានផ្តាច់វាហើយនោះ។
- ៧. សាកល្បងម្តងទៀតៈ ប្រសិនជាការព្យាយាមរបស់គាត់ ក្នុងការផ្តាច់បារីទទួលបរាជ័យ
សូមកុំស្តីបន្ទោសឲ្យគាត់ ត្រូវលើកទឹកចិត្តដើម្បីអោយគាត់ហ៊ានសាកល្បងម្តងទៀត។ សង្ឈឹម
ថា អ្នកអាចជួយគាត់ឆ្លងផុតក្នុងដំណាក់នេះ ដើម្បីក្រុមគ្រួសារ និងសហគមន៍ គ្មានផ្សែងបារី។
- ដោយៈ វណ្ណៈ
ប្រភពៈ healthandlove