បច្ចេកវិទ្យា ៖ ឆ្កែយន្តដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក ត្រូវបានផលិតឡើង
ហើយ នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស
ដេលីម៉ែល កាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា ឆ្កែយន្តនោះ មានឈ្មោះជាផ្លូវការថា LS3 ស្របពេលដែលមានទម្ងន់
ដល់ទៅ ៤០០ ផោនឯណោះ ។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានផលិតឡើងជាពិសេស សំរាប់
បំរើវិស័យយោធា ខណៈពេលដែលវា មានសមត្តភាពពិសេសក្នុងការដឹកជញ្ជូនរាល់សំភារៈ
ធ្ងន់ៗនិងដើរបានចម្ងាយជាង ២០០ ម៉ាយ ដោយមានប្រព័ន្ធស្តាប់បញ្ជា ក៏ដូចជាចងចាំនូវសំ
លេងរបស់ម្ចាស់វាផ្ទាល់។
លើសពីនេះទៅទៀត របាយការណ៍ដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ទន្ទឹមនឹង
វាមានសមត្តភាពពិសេសៗនោះ វាក៏អាចត្រលប់ខ្លួនមកជាធម្មតាវិញបាន បើសិនណាវាដើរ
ដួលរហូតដល់ថ្នាក់ក្រឡាប់ខ្លួននោះ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូឃ្លីបខ្លី
ខាងក្រោមនេះ ទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល