CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Dell XPS 14z ផលិតផលថ្មីរបស់ Dell ចាប់ផ្តើម ធ្វើចរាចរនៅលើទីផ្សារហើយ

ក្រោយពេលនៃការរង់ចាំអស់មួយរយៈ ទីបំផុតម៉ាស៊ីនកុំព្យូទ័រយូរដៃថ្មីមួយទៀតរបស់ Dell
ដែលគេចាត់ទុកថាជាគូប្រជែងថ្មីក្នុងចំណោមគូប្រជែងផ្សេងៗទៀតរបស់ MacBook Air ផង
ដែរនោះ ពេលនេះបានបង្ហាញវត្តមាននៅលើទីផ្សារហើយជាមួយតំលៃចាប់ពី ១ពាន់ដុល្លា
ឡើងទៅ ។

កុំព្យូទ័រយួរដៃម៉ាក Dell XPS 14z ថ្មីនេះមានកំរាស់ ២២,៨៦ មីលីម៉ែត្រ មានសំបកខាងក្រៅ
ធ្វើពីលោហធាតុប្រភេទ unibody ជាមួយនឹងរចនាសម្ព័ន្ធខាងក្នុងមានដំណើរការលឿននិង
មានជំរើសផ្សេងៗគ្នា គឺមាន Processor ប្រភេទ Intel Core i5-2430M, RAM ៨GB ប្រភេទ
DDR3, Hard drive មានទំហំរហូតដល់ ៧៥០GB និង card VGA ប្រភេទ Intel HD 3000 មាន
តំលៃចាប់ពី ១ពាន់ដុល្លាឡើងទៅ។ មួយទៀត Processor ប្រភេទ Intel Core i7-2640M,
Hard drive ទំហំ ២៥៦GB,មាន card VGA ប្រភេទ NVIDIA GeForce GT 520M និងមាន
តំលៃចាប់ពី ១.៦០០ដុល្លាឡើងទៅ។ Dell XPS 14z មានអេក្រង់ទំហំ ១៤អ៊ីងបច្ចេកវិទ្យា
panel អេក្រង់ LG Shuriken ថ្មីមាន resolution ១៣៦៦x ៧៦៨ pixel ,Keyboard ប្រភេទ
chiclet , DVD-ROM , webcam ១.៣ megapixel, Bluetooth 3.0,អាចភ្ជាប់ជាមួយ WiFi
802.11 b/g/n,Intel Wireless Display, USB 3.0,HDMI និង mini DisplayPort ។ ម៉ាស៊ីនប្រើ
ប្រាស់ថ្ម 8-cell ដែលអាចប្រើប្រាស់បានរយៈពេល ៦ម៉ោងនិង ៤៩នាទី ៕


ប្រភព៖ 24H
ដោយ៖ រដ្ឋា

Tags: electroniclaptopultrabookbluetooth 3.0delldell xps 14zintel core i5-2430mintel core i7-2640mlaptop dell xps 14z