ដំបូង លោកអ្នកត្រូវទាញយកកម្មវិធី Remote Mouse តំរូវតាមប្រព័ន្ធប្រតិបត្តិការដែលខ្លូនកំពុងតែ
ប្រើប្រាស់ (OS X 10.5 រឺ Windows XP/Vista/7)។ បន្ទាប់ពីទាញយកបានហើយត្រូវដំឡើង(install)
ដូចកម្មវិធីធម្មតាផ្សេងៗដែរ។ បន្ទាប់ពីដំឡើងរួចរាល់ កម្មវិធីនឹងដំណើរការ activation ដោយស្វ័យ
ប្រវត្តិ និងបង្ហាញសញ្ញនៅលើ System Tray ។ ទន្ទឹមនឹងនោះវានឹងផ្តល់ដល់លោកអ្នកនូវ IP ដើម្បី
អោយលោកអ្នកធ្វើការតភ្ជាប់ឧបករណ៍ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រតាមរយៈ IP នោះ។ (ម៉ាស៊ីនត្រូវ
បើក និងដាក់ដំណើរការនូវកម្មវិធីចែកចាយ Wifi)។
ដំណើរការនៃការដំឡើងកម្មវិធីសំរាប់ iPhone/iPod រឺ iPad ពី App Store។ បន្ទាប់ពីដំឡើងរួច
រាល់ចាប់ផ្តើមដំណើរការកម្មវិធី។
នៅលើអេក្រង់ដើម លោកអ្នកត្រូវវាយ IP ដែលកម្មវិធី Remote Mouse ផ្តល់អោយនៅលើម៉ាស៊ីន
កុំព្យូទ័រ និងយកពាក្យ Connect ដើម្បីភ្ជាប់ជាមួយកុំព្យូទ័រ ។
នៅលើអេក្រង់បន្ទាប់មកទៀតចុចពាក្យថា Continue ដើម្បីបន្ត
ក្រោយពេលដែលការតភ្ជាប់នោះទទួលបានជោគជ័យហើយ នៅលើអេក្រង់របស់ iPhone នឹង
លេចចេញនូវរូបសញ្ញា (icon) របស់ Touchpad និង Keyboard ។ នៅពេលដែលលោកអ្នកវាយ
អក្សររឺធ្វើអ្វីមូយនៅលើអេក្រង់របស់ iPhone នោះនៅលើកុំព្យូទ័រនឹងបង្ហាញនូវអ្វីដែលលោកអ្នក
បានអនុវត្តន៍នៅលើអេក្រង់របស់ iPhone ដូច្នោះដែរ។
លោកអ្នកក៏អាចចូលទៅធ្វើការកែសំរួល (Settings) នៃកម្មវិធី Remote Mouse នៅក្នុង iPhone
ផងដែរ។
បច្ចុប្បន្ន Remote Mouse នេះអាចដំណើរបានជាមួយកំណែ iOS ចាប់ពី 3.0 ឡើងទៅ ហើយលោក
អ្នកក៏អាចដំឡើងទៅក្នុងឧបករណ៍របស់ខ្លួននៅ
ទីនេះ រឺក៏ចូលទៅក្នុង App Store តាមរយៈឧបករណ៍
ផ្ទាល់នឹងស្វែងរកជាមួយនឹងពាក្យគន្លឹះ
Remote Mouse ។ ដោយឡែកសំរាប់ Android នឹងមាននៅ
ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ទាញយកកម្មវិធី Remote Mouse សំរាប់ Windows និង Mac នៅ
ទីនេះ ប្រភព៖ Genk ដោយ៖ រស្មី