Galaxy S III ប្រើប្រាស់អេក្រង់ប្រភេទ Super AMOLED resolution HD ។ សមិទ្ធិផល
នេះប្រើប្រាស់ chip Quad core ល្បឿន ១,៤GHz និងចាប់ផ្តើមចេញលក់នៅចុងខែ
ឧសភានេះហើយ។
Samsung បានហៅព្រឹត្តិការណ៍នេះថាគឺជាថ្ងៃដាក់បង្ហាញវត្តមានសមិទ្ធិផលធំបំផុតប្រចាំឆ្នាំរបស់
ខ្លួន។ JK Shin អ្នកគ្រប់គ្រងផ្នែកឧបករណ៍ចល័តរបស់ Samsung បានកាន់ model ថ្មីនេះនៅក្នុងដៃ
របស់ខ្លួននិងបាននិយាយថា សមិទ្ធិផលនេះប្រើប្រាស់អេក្រង់ប្រភេទ Super AMOLED មានទំហំ
៤,៨អ៊ីង ,កាមេរ៉ាក្រោយទំហំ ៨ megapixel និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.0 ។
![]() |
Galaxy S III ប្រើប្រាស់ chip Quad core Exynos 4212 Quad ល្បឿន ១,៤GHz ផ្អែកលើមូលដ្ឋាន
គ្រឹះ ARM Cortex និងមាន RAM ទំហំ ១GB ។ សមិទ្ធិផលនេះមានកំរាស់ ៨,៦ មីលីម៉ែត្រ គឺក្រាស់
ជាងកំណែកាលពីឆ្នាំកន្លងទៅ។ កាមេរ៉ាក្រោយទំហំ ៨ megapixel អនុញ្ញាតអោយអ្នកប្រើប្រាស់
អាចថតវីដេអូ Full HD ជាមួយនឹងភ្លើង flash និងកាមេរ៉ាខាងមុខមានទំហំជិត ២ megapixel ។ ដូច
គ្នានឹងគំរូរបស់ HTC One X ដែរ Galaxy S III នេះក៏អាចថតវីដេអូ និងរួបភាពក្នុងពេលតែមួយបាន
ផងដែរ។
បណ្តាអ្នកតំណាងរបស់ Samsung បានសង្កត់ធ្ងន់លើការរចនាម៉ូដរបស់សមិទ្ធិផលនេះថាបានយក
គំនិតចេញពីទឹក ខ្យល់ ថ្ម រឺស្លឹកឈើ ។ Galaxy S III មានពីរពណ៌គឺពណ៌ស និងពណ៌ខៀវចាស់។
ក្រុមហ៊ុនបានអោយដឹងទៀតថា សមិទ្ធិផលថ្មីនេះមានអេក្រង់មួយដ៏វៃឆ្លាត ដែលមានសមត្ថភាពអាច
ស្គាល់មុខអ្នកប្រើប្រាស់ អាចយល់ចិត្ត និងស្តាប់បង្គាប់ទៀតផង។
ចំពោះការប្រើប្រាស់គេហទំព័រកំសាន្តសង្គមវិញ Samsung ក៏បានអោយដឹងដែរថាសមិទ្ធិផលថ្មីនេះ
មានសមត្ថភាពអាចធ្វើការតភ្ជាប់ជាមួយ Wi-Fi Direct, បច្ចេកវិទ្យា NFC។ ដោយឡែកក្រុមហ៊ុនក៏បាន
ធ្វើការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាចែករំលែករូបភាពចូលទៅកាន់អេក្រង់មានទំហំធំដែលក្រុមហ៊ុនអោយ
ឈ្មោះថា All Share Play ។ មុខងារ Direct Call អនុញ្ញាតអោយអ្នកប្រើប្រាស់នៅពេលដែលកំពុងតែ
សរសេរអត្ថបទ គឺគ្រាន់តែកាន់ទូរស័ព្ទនេះមកជិតខ្លួន នោះការសន្ទនារនឹងត្រូវបានចាប់ផ្តើមដំណើរ
ការភ្លាម។
![]() |
ខុសពីបណ្តាឆ្នាំមុនៗ ដែលបានជ្រើសរើសយក MWC ធ្វើជាកន្លែងឧទ្ទេសនាមសមិទ្ធិផលថ្មីរបស់ខ្លួន,
ព្រឹត្តិការណ៍ Mobile Unpacked ២០១២ ឆ្នាំនេះត្រូវបាន Samsung ប្រារព្ធធ្វើឡើងនៅឯទីក្រុង London
ក្នុងប្រទេសអង់គ្លេស។ ឆាកវេទិការត្រូវបាន Samsung តុបតែងរំលេចនូវពណ៌ចំនួនពីរគឺពណ៌ស និង
ពណ៌ខៀវ ដែលគឺជាពណ៌ចំបងនៃសមិទ្ធិផលថ្មីរបស់ខ្លួននេះតែម្តង និងមានអតិថិជនចូលរួមក្នុងកម្ម
វិធីប្រមាណជា ១០០០ នាក់។
Smartphone ថ្មីរបស់ Samsung នេះបានចាប់កំណើតឡើងនៅខណៈពេលដែលក្រុមហ៊ុនទើបតែ
ទទូលបានតំណែងលំដាប់លេខ ១ លើទីផ្សារទូរស័ព្ទចល័តនៅក្នុងពិភពលោក។ ហើយកាលពី
សប្តាហ៍មុនក្រុមហ៊ុននេះក៏ទើបតែបានធ្វើសេចក្តីប្រកាសពីប្រាក់ចំណូលរបស់ខ្លួនមានចំនួនយ៉ាង
ច្រើនរហូតដល់ ៥,២ ពាន់លានដុល្លាអាមេរិកឯណោះ ដែលក្នុងនោះក្រុមហ៊ុនបានអោយដឹងថាគឺ
ទទួលបានជោគជ័យដ៏ធំធេងចេញពីសមិទ្ធិផល Galaxy S II ។
Galaxy S III នេះត្រូវបានក្រុមហ៊ុនសង្ឃឹមថានឹងនាំចំណូលយ៉ាងច្រើនបន្ថែមទៀតសំរាប់ខ្លួន និង
តាមការគ្រោងទុកសមិទ្ធិផលថ្មីនេះនឹងលក់បានលើសពី ២០ លានគ្រឿងឯណោះនៅពេលចេញ
លក់ជាផ្លូវការ និងជាតួលេខមួយមានចំនួនយ៉ាងច្រើនបើធៀបជាមួយកំណែមុន។ បើយោងតាមការ
លើកឡើងរបស់អ្នកឯកទេសវិភាគជាច្រើនអោយដឹងថា Galaxy S III នេះគឺជាគូរប្រជែងយ៉ាងខ្លាំង
ក្លាបំផុតរបស់បណ្តាក្រុមហ៊ុនល្បីៗជាច្រើន និងដែលអាចជួយអោយ Samsung នៅរក្សាបានតំណែង
នាំមុខគេខាងផ្នែកទីផ្សារទូរស័ព្ទចល័តលើពិភពលោកទៀតផង។
![]() |
Galaxy S III នឹងត្រូវបានដាក់លក់នៅក្នុងប្រទេសចំនួន ១៤៥ នៅក្នុងពិភពលោក និងធ្វើការចែក
ចាយដោយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែតចំនួន ២៩៦។ ដំបូងគឺនៅទ្វីបអឺរ៉ុប នៅក្នុងចុងខែ
ឧសភានេះ។ សមិទ្ធិផលមានបីកំណែដែលនឹងចេញលក់គឺ ១៦ ,៣២ និង ៦៤GB ៕
ប្រភព៖ Engadget
ដោយ៖ រស្មី