CamNews

ម៉ូដែល 

Selena Gomez ស្រស់ស្អាត ក្នុងឈុតម៉ូដែលរបស់ Adidas

ជាអ្នកតំណាងឱ្យផលិតផលម៉ាក Adidas NEO ដែលជាក្រុមហ៊ុនម៉ូដែលសម្លៀកបំពាក់កីឡាល្បី
ល្បាញ ចាប់ពីឆ្នាំ ២០១២ មក នាង Selena Gomez ទើបបានបញ្ចេញកម្រងផលិតផលម៉ូដែល
សម្លៀកបំពាក់ដំបូងរបស់ខ្លួន កាលពីថ្ងៃទី ៩កន្លងទៅ នៅប្រទេស អាឡឺម៉ង់។

ដោយស្ថិតក្នុងឈុតសម្លៀកបំពាក់របស់ Adidas Neo កំពូលតារាចម្រៀងវ័យក្មេង នាង Selena
Gomez បានបង្កភាពទាក់ទាញជាខ្លាំង នៅចំពោះមុខកាមេរ៉ារបស់ក្រុមសារព័ត៌មាន ដោយធ្វើ
ស្ទីលបែបសប្បាយៗ ប្រកបដោយភាពខ្លាំងក្លាបែបយុវវ័យ។

ស្រីស្អាត Selena Gomez បានថ្លែងឱ្យដឹងថា នាងបញ្ចេញកម្រងម៉ូដែលសម្លៀកបំពាក់ក្រោម
ប្រធានបទ Rock Chic ទៅឱ្យ Adidas NEO នេះ គឺចាប់ផ្ដើមឡើងដោយការស្រឡាញ់ចូលចិត្ដ
ឈុតសម្លៀក​បំពាក់ដែលមានលក្ខណៈប្លែកភ្នែក និងស្រួលប្រើប្រាស់។

តារាស្រីរបស់ខ្សែភាពយន្ដ “Spring Breakers” រូបនេះ ឱ្យដឹងថា ៖ “នាងខ្ញុំធ្លាប់បានឃើញនារីខ្លះ
ស្លៀកពាក់ស្អាតដោយសារតែអ្នកដទៃ ប៉ុន្ដែក៏មានអ្នកខ្លះស្លៀកពាក់នូវឈុតដែលពួកគេចូលចិត្ត។
នាងខ្ញុំចង់ឱ្យអ្នករាល់គ្នា មានភាពងាយស្រួលជាមួយសម្លៀកបំពាក់របស់ខ្លួន ហើយពួកគេមាន
ភាពជឿជាក់លើខ្លួនឯង”។



​ Selena Gomez ប្លែកភ្នែក ជាមួយអាវខៅប៊ោយដៃខ្លី និងស្បែកជើង sneaker របស់ Adidas


 

ដោយ ៖ តារា
ប្រភព ៖ fashionspace


Tags: Selena Gomez​ attractive demi mix tank top sneakers Adidas Adidas Neo