CamNews

ផលិតផលថ្មី 

ពួក Hacker មើលទិដ្ឋភាពរួមក្នុងផ្ទះ តាមរយៈ Samsung's Smart TV?

ព័ត៌មានបច្ចេកវិទ្យា ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដេលីម៉ែល បានបញ្ជាក់
អោយដឹងថា​  សេចក្តីប្រកាសអាសន្នត្រូវបានធ្វើឡើង  ទាក់ទិនទៅនឹងទូរទស្សន៍ Samsung ' s
Smart TV ​   ដោយអ្នកជំនាញខាងប្រព័ន្ធសុវត្ថិភាពបញ្ជាក់ថា រាល់ព័ត៌មានលំអិតដែលមាននៅ
លើ Smart TV អាច  Hack បានយ៉ាងងាយ    ប្រសិនណា បើពួក Hacker  បានបំពាក់ ក៏ដូចជា
Install នូវកម្មវិធី Malicious Software ។

លើសពីនេះទៅទៀត    អ្នកជំនាញខាងប្រព័ន្ធសុវត្តិភាព  មកពីសហគ្រាសគាំពារប្រព័ន្ធសុវត្ថិ
ភាពបន្ថែមអោយដឹងថា  ពួក Hacker  អាចមើលព័ត៌មានលំអិត  ដែលបានរក្សាទុក ក៏ដូចជាកំ
ណត់ទុកនៅលើ Smart TV ស្របពេលដែលទិដ្ឋភាពរួមនៅក្នុងបន្ទប់ទទួលភ្ញៀវក៏អាចមើលឃើ
ញបានដែរ តាមរយៈការតំលើងនូវ Device's Build-in Camera and Microphone ។

គួររំឭកផងដែរថា  តាមរយៈការតំលើងនូវ Malware ពួក Hacker  អាចវាយឡុកនូវព័ត៌មានលំ
អិតក៏ដូចជាមើលនូវទិដ្ឋភាពរួម នៅពីមុខកញ្ជក់ទូរទស្សន៍បាន ខណៈពេលដែលការប្រើប្រាស់
អ៊ិនធើណែត , ប្រព័ន្ទទំនាក់ទំនងសង្គម ក៏ដូចជា ការលេងហ្គេមអនឡាញ ក៏អាចធ្វើទៅបបាន
ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ស្របពេលដែល Smart TV ធ្វើការភ្ជាប់ទៅអ៊ិនធើណេតវាគឺជាឧកាសមួយ
ដែលពួកHacker ឆ្លៀតឧកាសក្នុងការចាប់យកនូវទិន្នន័យ និងរាល់ Files ទាំងឡាយណាដែល
បាន Stored ទុកនៅទីនោះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖​ ដេលីម៉ែល


Tags: international news strange entertainment