CamNews

សុខភាព 

វិធីងាយៗ ព្យាបាលក្លិនមាត់ស្អុយ និង ខ្យល់ដក ដង្ហើមមិនល្អ

មានមនុស្សជាច្រើន ៨០លាននាក់ នៅលើពិភពលោក ទទួលរងភាពរុំារ៉ៃនៃជំងឺក្លិនមាត់ស្អុយ
ឬ ខ្យល់ដកដង្ហើមមិនល្អ។ បញ្ហាទាំងអស់នេះ គឺបណ្តាលមកពី អញ្ចាញធ្មេញ និង អណ្តាត។
ក្លិនមាត់ស្អុយ ឬ ខ្យល់ដកដង្ហើមមិនល្អ គឺជារឿងមួយដ៏គួរឱ្យខ្មាស់អៀនបំផុត  សំរាប់មនុស្ស
គ្រប់រូប ជាពិសេស នៅក្នុងចំណោមហ្វូងមនុស្សដ៏ច្រើន។ ប៉ុន្តែ   វាគឺជាបញ្ហា  ដ៏សាមញ្ញមួយ
ដែលមាន វីធីជាច្រើន អាចកំចាត់បញ្ហាទាំងនេះបាន។

ខាងក្រោមនេះ គឺជាវិធី មួយចំនួន  អាចជួយអ្នកកំចាត់ក្លិនមាត់ស្អុយ និង ខ្យល់ដកដង្ហើមមិន
ល្អ និង ជួយថែរក្សាសុខភាពមាត់ធ្មេញ បានជារៀងរាល់ថ្ងៃ។

១/ ដុសសំអាតធ្មេញ ២ដងក្នុង ១សប្តាហ៍៖ ដុសសំអាតធ្មេញរបស់អ្នកឱ្យបាន ២នាទីទៅ
៣នាទី យ៉ាងហោចណាស់ ២ដងក្នុង ១សប្តាហ៍ ដើម្បីសំអាតកាកសំណល់ចំនីអាហារ  ដែល
នៅជាប់ចន្លោះធ្មេញ។ ជាពិសេស មុនពេលចូលគេង   អ្នកត្រូវដុសសំអាតធ្មេញ  ជាមួយនឹង
ទឹកសូដា   ដើម្បីកាត់បន្ថយជាតិអាស៊ីត និង បាក់តេរី នៅក្នុងមាត់ ដែលបង្កឱ្យ  អ្នកមានក្លិន
មាត់ស្អុយ និង ខ្យល់ដកដង្ហើមអាក្រក់។

២/ ដុស ឬ ជូតសំអាតអណ្តាល ឱ្យបានស្អាត៖ ដុសជូតអណ្តាលរបស់អ្នក  ឱ្យបានស្អាត
ល្អ ដើម្បីសំអាត កាក់សំណល់ដែលនៅជាប់នឹងអណ្តាល  ដែលធ្វើឱ្យអ្នកពិបាកភ្លក់រសជាតិ
និង បត់អណ្តាលរបស់អ្នក។ អ្នកអាចរកទិញឧបករណ៍  សំរាប់ដុសសំអាតអណ្តាត នៅតាម
ទីផ្សារ ឬ ផ្សារទំនើប។ ប្រសិនបើ   អ្នកគ្មានឧបករណ៍   សំរាប់សំអាតអណ្តាត  អ្នកអាចប្រើ
ច្រាសដុញធ្មេញ ដុសសំអាតអណ្តាតរបស់អ្នកបាន។

៣/ ឱ្យពេទ្យធ្មេញពិនិត្យ៖ វិធីដ៏ល្អ គឺទៅពិនិត្យសុខភាព មាត់ធ្មេញ   នៅកន្លែងពេទ្យធ្មេញ
ដោយផ្ទាល់ ដើម្បីឱ្យប្រាកដថា ធ្មេញរបស់អ្នកមានបញ្ហាអ្វីមួយជាក់លាក់។ ប្រសិនបើ ធ្មេញ
របស់អ្នក ខូច ឬ មានបញ្ហាអ្វីមួយនោះ គឺអាចព្យាបាលទាន់ពេលវេលា។ ជាពិសេស ត្រូវទៅ
ពិនិត្យសុខភាពមាត់ធ្មេញរបស់អ្នក រៀងរាល់ ៦ខែម្តង  ដើម្បីទទួលនូវភាពជឿជាក់ និង ទុក
ចិត្តថា អ្នកមានសុខភាពមាត់ធ្មេញល្អ៕

ដោយ៖ ​វណ្ណៈ
ប្រភព៖ deltadentalins

 


Tags: Lifestyle Health Top 3 ways to fight bad breath