CamNews

យល់ដឹង 

បងប្អូនស្រីភ្លោះ បេះដូង ២ ខ្លួនតែ ១ តស៊ូរស់ដល់អាយុ ២២ ឆ្នាំ


បានឃើញរូបភាពខាងលើនេះហើយប្រហែលជាមិនជឿទេមើលទៅ លោកអ្នកដែលមិនជឿគឺ
ប្រហែលជាគិតថាជារូបភាពដែលសាងចេញពី Photoshop ហើយមើលទៅ ប៉ុន្តែប្រាប់ទៅចុះ
ថាវាគឺជាការពិត ដែលមានមនុស្សកើតមកភ្លោះជាប់គ្នាហើយរស់បានធំធាត់បែបនេះមែន។

អ្នកទាំង ២ ដែលរស់នៅក្នុងខ្លួនតែ ១ នេះគឺបងប្អូនស្រីភ្លោះ Abigail និង Brittany Hensel ដែល
មកដល់សព្វថ្ងៃនេះពួកគេមានអាយុ ២២ ឆ្នាំហើយ តាំងពីក្មេងមកឪពុកម្ដាយរបស់គេមិនដែល
គិតថាធ្វើការវះកាត់ផ្ដាច់ពួកគេចេញពីគ្នានោះទេ ព្រោះដូចអ្នកបានឃើញស្រាប់ថាតើពួកគេ
មានរូបរាងយ៉ាងណា។

ប្ដីប្រពន្ធ Yet និង Mike ដែលជាឪពុកម្ដាយរបស់អ្នកទាំង ២ ដែលរូមកាយមួយនេះបានប្រាប់ថា
ពួកគេមិនដែលបានគិតទេថានឹងទទួលបានកូនភ្លោះដែលមិនដាច់ពីគ្នាបែបនេះ តែគាត់ទាំង ២
ក៏មិនដែលបានគិតទេថានឹងនាំពួកគេទៅវះកាត់ផ្ដាច់ចេញពីគ្នា ព្រោះដូចអ្នកបានឃើញស្រាប់
ខ្លួនប្រាណរបស់គេគឺមានតែមួយទោះបីជាមួយកំណាត់ខ្លួនខាងលើមានបេះដូង ២ សួត ៤ និង
ខួរក្បាល ២ ក៏ដោយ។ ដូចនេះទោះបីជាការវះកាត់បានសម្រេចក៏ពួកគេមិនអាចរស់នៅបាន
ស្រួលនោះទេ។

តាមពិតទៅវាពិតជាមិនគួរអោយជឿនោះទេ ដែលពួកគេមានគំនិត ការឈឺចាប់ និងភាពភ័យ
ខ្លាចដែលមិនពាក់ព័ន្ធ ជាមួយគ្នាទោះបីជាមានរូបរាងតែមួយក៏ដោយ ខ្លួនប្រាណរបស់គេគឺជាប់
គ្នាមួយកំណាត់ដោយក្នុងនោះមានក្រពះ ២ សួត ៤ បេះដូង ២ ក្រលៀន ៣ និងខួរក្បាល ២ ទាំង
នេះបណ្ដាលអោយពួកគេគឺជាមនុស្សដែលមានសតិរៀងៗខ្លួន ប៉ុន្តែគ្រាន់តែគេនៅក្នុងខ្លួនដែល
មានតែមួយ។

ជីវិតរបស់ពួកគេគឺតស៊ូណាស់ កាលពីដំបូងនៅអាយុ ៦ ឆ្នាំពួកគេបានបង្ហាញខ្លួនជាសាធារណៈ
តាមសារពត៌មានជាលើកដំបូងដោយបានកាត់ការខ្មាស់អៀនដើម្បីបកស្រាយពីជីវិត ២ ដែល
មាននៅក្នុងខ្លួនប្រាណមួយនេះ មកដល់ពេលនេះគឺពួកគេមានអាយុ ២២ ឆ្នាំហើយ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail 


Tags: uk twin