CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA ប្រែក្លាយលាមក ទៅជាអាហារ សម្រាប់អ្នកអវកាស

ថ្មិៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ NASA ទើបទទួលបានលទ្ធផលល្អក្នុងការដាំបន្លែស្អាតក្នុង
បរិស្ថានគ្មានទំនាញផែនដី។ នេះត្រូវបានគេចាត់ទុកជាជំហានដ៏សំខាន់មួយក្នុងការផ្គត់ផ្គង់
អាហារដល់អវកាសចរ។

ប៉ុន្តែ​ នេះមិនមែនជាទីបំផុតនោះទេ​ NASA នៅមានគំនិតប្លែកជាងនេះ នោះគឺប្រែក្លាយលាមក
និងទឹកនោមរបស់អ្នកអវកាស ឱ្យទៅជាអាហារសម្រាប់ពួកគេ។

តាមរយៈគម្រោងខាងលើនេះ NASA ចង់យកកាកសំណល់ជីវសាស្ដ្ររបស់មនុស្ស ដើម្បី
បម្លែងវាឱ្យទៅជាថាមពលជីវសាស្ដ្រ សម្រាប់ផ្គត់ផ្គងដល់ការរស់នៅ។

សាស្ដ្រចារ្យ Mark Blenner អ្នកទទួលខុសត្រូវគម្រោងខាងលើ ឱ្យដឹងថា នេះមិនមែនជា
គម្រោងដែលមានសារសំខាន់តែត្រឹមផ្នែកវិទ្យាសាស្ដ្រនោះទេ តែវានឹងជួយកាត់បន្ថយនូវការ
ចំណាយទៅលើអាហារនៅលើអវកាស។ Mark Blenner បន្តថា "ប្រការនេះ មានសារសំខាន់
នៅពេលដែលអាមេរិក បានផ្អាកដំណើរការបេសកកម្មយានអវកាស The Space Shuttle
របស់ខ្លួន ហើយត្រូវជួលយានអវកាសរបស់រុស្ស៊ី ដើម្បីបញ្ជូនសម្ភារៈផ្គត់ផ្គង់ ឡើងទៅកាន់
ស្ថានិយអវកាសអន្តរជាតិ"។

គួររំលឹកថា មុននេះ​ មហាសេដ្ឋីអាមារិក លោក Bill Gates ក៏ធ្លាប់បានទទួលជោគជ័យក្នុងការ
បម្លែងកាកសំណល់អាក្រក់ ឱ្យទៅជារបស់ល្អ ហើយ មហាសេដ្ឋីអាមារិក លោក Bill Gates ក៏ធ្លាប់សាកល្បងហូបទឹកដែលបានចម្រាញ់ពីលាមក និងកាកសំណល់ផ្សេងនេះផងដែរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ TR


Tags: Mark Blenner NASAអវកាស ប្រែក្លាយលាមកទៅជាអាហារ