CamNews

សុខភាព 

កំពូលអាហារ ៦យ៉ាង ធ្វើឱ្យបុរសខ្លាំងក្លា

ផ្លែឈើធម្មជាតិ និង អាហារសមុទ្រ ជាប្រភេទអាហារ  ដែលដើរតួនាទី  យ៉ាងសំខាន់សំរាប់
សុខភាពបុរស និង ស្រ្តី។ ជាពិសេស   វាមានភារកិច្ច  ថែរក្សាសុខភាព  ប្រដាប់ភេទ (លិង្គ)
របស់បុរសៗ មានសុខភាពល្អ រឹងមាំ និង ខ្លាំងក្លា នៅពេលប្រយុទ្ធ  ជាមួយនឹងដៃគូ។ ដូច្នេះ
ប្រសិនបើ អ្នកគិតថា អាប្អូនតូចរបស់អ្នក  ចុះខ្សោយ ឬ ចង់វាមានសុខភាពល្អ ខ្លាំងក្លា អ្នក
គួរតែទទួលទានប្រភេទផ្លែឈើ និង អាហារសមុទ្រ ដូចខាងក្រោម។

១/ អយស្ទើរ៖ គឺជាអាហារសមុទ្រម្យ៉ាង សម្បូរដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើន
ដូចជា៖ សារធាតុរ៉ែ ស័ង្កសី វីតាមីន បេ៦ ដែលមានតួនាទី ទ្រទ្រង់ជីវិត  អ័រម៉នប្រដាប់ភេទ
ឱ្យមាន កំលាំងខ្លាំងក្លា និង ឆាប់ឡើងរឹង។

២/ ត្រីសាម៉ុន៖ ជាត្រីសមុទ្រ  ដែលមានផ្ទុកដោយ សារធាតុអាស៊ីតខ្លាញ់  អូមីហ្គា៣ និង
មានផ្ទុកនូវសារធាតុចិញ្ចឹម ផ្សេងទៀត  ដែលជួយឱ្យលំហូរឈាម រត់បានស្រួល និង ជួយ
សំរួលដ៏ការរួមភេទ ឱ្យកាន់តែប្រសើរឡើង។

៣/ ផ្លែចេក ជាប្រភេទផ្លែឈើ​ ដែលមាន​ផ្ទុក​ទៅដោយ សារធាតុ​ប៉ូ​តា​ស្យូម ​និង​ វីតាមីន​បេ
ដែលអាចជួយផលិត ​  អ័រម៉ូន​ភេទ​។ លើសពីនេះ   ទៅទៀត   វាអាច​ជួយ​បន្ថែម​   ឱ្យមាន
​អារម្មណ៍​ស្រើបស្រាល​ផងដែរ​។​

៤/ ទំពាំងបាយជូ​បារាំង ជាផ្លែឈើម្យ៉ាង ​សម្បូរណ៍ទៅដោយសារធាតុ​ប៉ូ​តា​ស្យូម ​វីតាមីន​
អា និង ​វីតាមីនអ៊ី ដែលជួយ​បង្កើន​ឱ្យមាន​កាមតណ្ហាខ្លាំងខ្លា និងជួយផលិត ​អ័រម៉ូន​ភេទ​។​

៥/ ​ផ្លែ​ប័រ​  ជាផ្លែឈើមួយ  ដែលមានរាងដូចជា  ពងស្វាស ដែលមានផ្ទុកទៅដោយ សារ
ធាតុ​ជាច្រើន ដូចជា វីតាមីន​ដេ​ និង​ វីតាមីន​អ៊ី ដែល​​អាច​ជួយ​រាងកាយ​ មាន​ថាមពលខ្លាំង
​ខ្លា រឹងមាំ បានយូរ នៅពេល រួមភេទ​។

៦/ ​ផ្លែ​ស្ត្របឺ​រី​ ជាឱសថ ដ៏មានប្រសិទ្ធិភាព បំផុត ដែលមានផ្ទុកនូវ វីតាមីន ជាច្រើនយ៉ាង
សំរាប់ ជួយ​ព្យាបាល​រោគ ​អសមត្ថភាព​ផ្លូវភេទ របស់បុរស​៕

ដោយ៖ វណ្ណៈ
ប្រភព៖ menshealth


Tags: Lifestyle Health Benefit of Fruits and Sea Food