CamNews

កុំព្យូទ័រ 

ឆ្នាំ ២០១២៖ Samsung នឹងបោះបង់ចោលទីផ្សារ Netbook

ជាមួយចំនួនបរិមាណនៃផលិតផលដែលបានលក់ចេញមិនបានដូចការប៉ងប្រាថ្នា ថ្មីៗនេះ
ក្រុមហ៊ុន Samsung បានធ្វើសេចក្តីប្រកាសជាផ្លូវការមួយថាខ្លួននឹងឈប់ធ្វើការផលិតនូវ
ផលិតផល Netbook ទៀតហើយ និងងាកមកផ្តោតលើការអភិវឌ្ឍន៍ Ultrabook វិញ។

នៅក្នុងសារអេឡិចត្រូនិចមួយរបស់ Samsung ដែលបានផ្ញើទៅអោយបណ្តាបុគ្គលិកទាំង
អស់របស់ក្រុមហ៊ុន បញ្ជាក់អោយឃើញថាចាប់ពីពេលនេះតទៅរហូតដល់ចុងឆ្នាំ ២០១២
រាល់សមិទ្ធិផល Netbook ដែលមានអេក្រង់ ១០.១អ៊ីងរបស់ក្រុមហ៊ុននឹងត្រូវបានធ្វើការផ្លាស់
ប្តូរយីហោថ្មីជា Ultrabook វិញ (ជា concept ថ្មីបំផុតមួយដែលត្រូវបាន Intel ធ្វើការប្រកាស
ណែនាំលើកដំបូងនៅក្នុងពិធីតាំងពិព័ណ៌ Computex នារដូវវិស្សមកាលកន្លងទៅ)។

កាន់តែជាក់ស្តែងជាងនេះទៅទៀតនោះ Samsung បានធ្វើការបញ្ជាក់បង្ហាញថាយុទ្ធសាស្រ្ត
នៅក្នុងត្រីមាសទីមួយ ក្នុងឆ្នាំ ២០១២ របស់ក្រុមហ៊ុនគឺផ្អាកការផលិតរាល់សមិទ្ធិផលដែល
មានអេក្រង់ ១០.១អ៊ីង (Netbook) ដើម្បីងាកមកផ្តោតអោយកាន់តែខ្លាំងចំពោះសមិទ្ធិផល
ដែលមានអេក្រង់ ១១.៦ និង ១២អ៊ីង (Ultrabook) វិញ។

ជាការពិតណាស់ អ្នកណាក៏អាចយល់បានយ៉ាងច្បាស់ផងដែរថា ការចាប់កំណើតឡើងនៃ
ឧបករណ៍ Tablet ថែមទាំងឥឡូវមាន Ultrabook ប្រើបា្រស់ chip Sansy Bridge រហូតដល់
ivy Bridge ទៀតផងនោះ វាគឺជាការគំរាមកំហែងដ៏ខ្លាំងក្លាបំផុតមួយដល់ស្ថិរភាពរបស់
Netbook នេះឯង៕

ប្រភព៖ Techrada
ដោយ៖ រស្មី

Tags: electronicsamsungtechnologyultrabookivy bridgenetbookscomputingnotbooksansy bridge