ក្រុមហ៊ុនបច្ចេកវិជ្ជាធំៗពីររបស់កូរ៉េខាងត្បូងបានពង្រីកការចំណាយទៅលើការផ្សព្វផ្សាយ Marketing សំរាប់ឆ្នាំ2016 ដែលទើបតែកន្លងទៅថ្មីៗនេះ គឺ Samsung បានចំណាយអស់ $10.2 ពាន់លានដុល្លា ដែលស្មើរនិងបន្ថែម 24% និង LG បានចំណាយអស់ $1.6 ពាន់លានដុល្លា ដែលស្មើរនិងបន្ថែម 15% បើធៀបនិងឆ្នាំ2015 ដែលការចំណាយនេះបានកើនឡើងជារៀងរាល់ឆ្នាំ។
ក្រុមអ្នកជំនាញឧស្សាហកម្មបាននិយាយថាក្រុមហ៊ុន Samsung បានធ្វើរការចំណាយអស់ច្រើនដើម្បីរក្សាការចាប់អារម្មណ៍ផ្នែកស្មាតហ្វូនទំនើបៗរបស់ខ្លូន ដូចជា Galaxy Note7 ជាដើម រី់ឯក្រុមហ៊ុន LG វិញគឺបានវិនិយោគក្នុងការលើកកម្ពស់បច្ចេកវិទ្យាឧបករណ៍អេឡិចត្រូនិចក្នុងផ្ទះទំនើប។
ក្រុមហ៊ុនធំទាំងពីរនេះត្រូវបានគេរំពឹងទុកថានឹងរក្សាការវាយលុកទីផ្សារក្នុងឆ្នាំ2016 មកអនុវត្តសំរាប់ឆ្នាំ2017នេះជាបន្ត៕