CamNews

ព័ត៌មានអន្តរជាតិ 

ជីវិតក្មេងស្រីជាច្រើនគួរអោយអាណិត ដែលត្រូវរត់កាត់គ្រាប់កំាភ្លើង ក្នុងសង្រ្គាម


ប៉ាឡេស្ទីន៖ សង្រ្គាមដ៏គួរអោយភ័យខ្លាច ដែលបង្កដោយមេដឹកនាំ អ៊ីស្រាអ៊ីល និងប៉ាឡេ
ស្ទីន នៅមិនទាន់បានបញ្ចប់នៅឡើយទេ។ នេះបើតាមការអោយដឹង ពីគេហទំព័រដេលីមែល
ដែលបានចុះផ្សាយកាលពីថ្ងៃ ១៨ វិច្ឆិកាម្សិលមិញនេះ។



ប្រភពខាងលើបានអោយដឹងទៀតថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ការប៉ះទង្គិចរវាងប្រទេស
ទាំងពីរ បានធ្វើអោយប្រទេសប៉ាឡេស្ទីន រងការខូចខាតយ៉ាងខ្លាំង ដែលមានដូចជា ផ្ទះ
សម្បែងប្រជាពលរដ្ខ ផ្លូវថ្នល់ អាគារ និងជាពិសេស គឺការបាត់បង់ជីវិតមនុស្សស្លូតត្រង់ជា
ច្រើននាក់តែម្ដង។



គ្រាប់មីសស៊ីល ជាច្រើនគ្រាប់បានធ្លាក់ជាបន្តបន្ទាប់ លើទីក្រុង​ Gaza ដែលជាហេតុធ្វើអោយ
មនុស្សជាច្រើននាក់ ត្រូវបាត់បង់ជីវិត ជាពិសេសគឺកុមារតូចៗតែម្ដង។ រូបភាពដេលគួរអោយ
អាណិតមួយត្រូវបានគេផ្ដិតបាន ខណៈដែលកមារីតូចៗ បានដឹកដៃគ្នារត់ចេញពីភ្លើងសង្គ្រាម
ស្របពេលពេលឪពុកម្ដាយរបស់គេត្រូវបានស្លាប់អស់។ តើអ្នកយល់យ៉ាងណា? ពួកគេតូចៗ
ហើយជាក្មេងស្រីទៀត តើពួកគេ នឹងបន្ដដំណើរទៅឯណា?

ដោយ៖ មឿន
ប្រភព៖ dailymail


Tags: news Israel Palestine war