ទីភ្នាក់ងារអភិវឌ្ឍទូរគមនាគមន៍ របស់ សិង្ហបុរី Infocomm Development Authority (IDA) បាន
ធ្វើការផ្ដល់យោបល់ ទាក់ទិននឹងបណ្ដាកំហុសដែលត្រូវបានរកឃើញ ក្នុង Internet Explorer (IE)
របស់ Microsoft ។
នៅលើទំព័រ Facebook IDA របស់ Singapore បានឱ្យដឹងថា អ្នកប្រើប្រាស់ Internet Explorer គួរ
តែជ្រើសរើស ប្រៅសឺរ ដទៃ ដើម្បីប្រើប្រាស់ជាបណ្ដោះអាសន្ន រហូតដល់កំហុសនេះ ត្រូវបាន
Microsoft ដោះស្រាយបានទាំងស្រុង។
ក្រៅពីនេះ IDA ក៏បានលើកទឹកចិត្ត ឱ្យអ្នកប្រើប្រាស់ ដំឡើង Emet 4.1 ដែលពួកគេនិយាយថា
អាចជួយកាត់បន្ថយហានិភ័យដែលអាចកើតឡើងពីកំហុស ឬចំណុចចន្លោះប្រហោង ដែលត្រូវ
បានរកឃើញ ក្នុងប្រៅសឺរ Internet Explorer ។
ជំហានទីពីរ អ្នកប្រើប្រាស់ គួរតែប្ដូររបប សុវត្ថិភាព Internet និង Local intranet ក្នុងប្រអប់
security នៃ Internet Options របស់ IE ទៅជា "High" ដើម្បីការពារពីបញ្ហាផ្សេងៗ ដែលអាច
កើតឡើងដោយសារឆ្លងមេរោគ ឬបាត់ទិន្នន័យ តាមរយៈកំហុសនៅលើ Internet Explorer
ដើម្បីប្លុក ActiveX Controls និង Active Scripting។
IDA ក៏បានផ្ដល់យោបល់ ឱ្យអ្នកប្រើប្រថាស់ ចូលទៅមើលការប្រឹក្សាយោបល់ របស់ Microsoft
តាមរយៈទំព័រ Security Advisory, ឬចូលទៅកាន់ទំព័រ SingCERT. ។
ស្ថាបនរដ្ឋរបស់សឹង្ហបុរី ក៏ត្រូវបានរំលឹកឱ្យធ្វើការត្រួតពិនិត្យ ជួសជុល ចំណុចអសន្ដិសុខ នៃ
ប្រព័ន្ធសុវត្ថិភាព និងកំហុសសបវ៉ែរនៅលើគេហទំព័ររបស់ខ្លួនផងដែរ។
IDA ក៏កំពុងបន្តតាមដានលើបញ្ហានេះ ខណៈដែល Microsoft កំពុងដុតដៃដុតជើង ដោះស្រាយ
បញ្ហា៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNA