CamNews

ផលិតផលថ្មី 

រកបកគំហើញថ្មី "បត់ជើងតូចបណ្តើរលេង Game បណ្តើរ"

នេះជារកបកគំហើញថ្មីបំផុតមួយរបស់ក្រុមហ៊ុន Captive Media ដែលជាក្រុមហ៊ុននាំមុខគេ
ខាងផ្នែកផលិតនូវឧបករណ៍ Media និងល្បែងកំសាន្តរបស់ប្រទេសអង់គ្លេស។ និងនៅពេល
ថ្មីៗនេះផងដែរក្រុមហ៊ុនបានធ្វើការបង្ហាញនូវវត្តមានឧបករណ៍ល្បែងកំសាន្តថ្មីមួយទៀត
របស់ខ្លួនសំរាប់បំពាក់ក្នុងបន្ទប់ទឹកសំរាប់ភាគីបុរសៗ។

ឧបករណ៍កំសាន្តថ្មីនេះដំណើរការដោយ Windows 7 ជាមួយ Processor ប្រភេទ Intel Atom
Dual core និងមានអេក្រង់ជា LCD ទំហំ ១២អ៊ីង។ ដែលអ្វីទាំងនេះក្រុមហ៊ុន Captive Media
ចង់នាំមកជូនភាគីខាងបុរសៗ នូវចំណីអារម្មណ៍ប្លែកភ្នែកថ្មីមួយទៀតនៅពេលដែលពួកគេ
កំពុង"បន្ធូរភាពតានតឹង"ក្នុងបន្ទប់ទឹកនោះ។ មានល្បែងកំសាន្តជាច្រើនដែលត្រូវបានបំពាក់
នៅក្នុងឧបករណ៍ដូចជា On the Piste (ជិះស្គីលើទឹកកក), Hosepipe Hero និង Clever Dick
ជាដើម... ហើយក្រៅពីល្បែងកំសាន្តទាំងអស់នោះឧបករណ៍នេះក៏មានបង្ហាញនូវឈុតផ្សព្វ
ផ្សាយពាណិជ្ជកម្មផ្សេងៗផងដែរ។







សមិទ្ធិផលនេះបានទទួលកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសអង់គ្លេស និងបានបំពាក់សាកល្បង
នៅក្នុងហាងលក់ស្រាមួយមានឈ្មោះថា The Exhibit (ភាគខាងត្បូងទីក្រុង London) ព្រម
ទាំងទទួលបានមកវិញនូវមិតិវិជ្ជមានជាច្រើនពីមហាជនទូទៅផងដែរ។ ហើយនៅក្នុងពេល
អនាគតដ៏ខ្លីខាងមុខ Captive Media ក៏នឹងធ្វើការសន្យាថានឹងផ្គត់ផ្គង់សេវាកម្មកំសាន្តនេះ
សំរាប់ភាគីខាងស្ត្រីផងដែរ៕


ប្រភព៖ BBC News
ដោយ៖ រស្មី

Tags: technologygaminggaming technologycaptive mediaon the pistehosepipe hero