CamNews

តារា 

Messi ប្រាប់ថារបួសរបស់គេមិនធ្ងន់ធ្ងរដូចការគិតទេ

កីឡាករ Messi បានប្រាប់ដល់អ្នកគាំទ្រថាកុំអោយព្រួយបារម្ភអីព្រោះរបួសក្បាលជង្គង់
របស់គេមិនធ្ងន់ធ្ងរដូចការគិតរបស់អ្នកទាំងអស់គ្នាទេ ។

ការព្រួយបារម្ភរបស់អ្នកគាំទ្រកើតឡើងដោយសារតែពេលក្រុម Barcelona ប្រកួតជាមួយ
ក្រុម PSG ក្នុងតង់ទី ២ Messi ត្រូវបានដូរចេញដោយសារតែរបួសក្បាលជង្គង់ដោយមាន
ឈាមហូរមកទៀតផងនោះឯង ។ ដោយសារតែ Messi ត្រូវបានប្តូរចេញធ្វើអោយស្ថានការ
របស់ Barcelona ពិបាកនិងទប់ទល់ជាមួយ PSG ធ្វើអោយក្រុម PSG តាមស្មើវិញ ២ - ២ ។



ព័តមានមិនជាក់លាក់មួយប្រាប់ Messi នឹងត្រូវសំរាកព្យាបាលរយះពេលយ៉ាងតិចណាស់
ក៏ ៣ សប្តាហ៍ដែរ តែកីឡាករ Messi បានចេញមកបកស្រាយវិញតាមរយះ Facebook ប្រាប់
ថារបួសរបស់គេមិនធ្ងន់ធ្ងរទេ ហើយត្រូវការរយៈពេលមិនលើសពី មួយសប្តាហ៍ទេ បានន័យ
ថាគេអាចត្រឡប់មកចូលលេងវិញទាន់ពេលដែល Barcelona ត្រូវប្រកួតជើងទី ២ ជាមួយ
PSG ក្នុងការប្រកួត UEFA Champion League ៕



ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: Messi barcelona psg