ឈុតកុំព្យូទ័រដែលត្រូវបានផលិតឡើងដោយមាសសុទ្ធមួយឈុត ត្រូវបានរកអោយឃើញ
ថា វាមានតម្លៃចាប់ពី ២១,០០០ ដុល្លារ ដែលវាជាគំនិតច្នៃប្រឌិត ក៏ដូចជាការរចនាឡើង
ដោយស្នាដៃវិស្វករអេឡិចត្រូនិក ជនជាតិរ៉ូមានីម្នាក់ ដែលមានឈ្មោះថា George Chirita
គួររំឮកផងដែរថា កុំព្យូទ័រមួយឈុតនេះ ត្រូវបានធ្វើឡើ់ងសំរាប់តែខ្សែរាជវង្សតែប៉ុណ្ណោះ ខណៈ
ពេលដែលតម្លៃរបស់វាខ្ពស់កប់ពពក ។ លើសពីនេះទៅទៀត បើយោងតាមសម្តីលោក George
Chirita ដែលជាអ្នករចនា ក៏ដូចជាអ្នកធ្វើអោយសមិទ្ធផលស្នាដៃមួយនេះ លេចជារូបរាងឡើង ក៏
បានផ្តល់កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ផងដែរថា ៖
ខ្ញុំបានប្រឹងប្រែងមែនទែន ក្នុងការបង្កើតកំព្យូទ័រមាសមួយឈុតនេះឡើង ខណៈពេលដែលវាត្រូវ
បានបំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក ក៏ដូចជា គ្រឿងផ្សំមួយចំនួនផ្សេងៗ
ទៀត ស្របពេលដែលវាត្រូវបានរចនាម៉ូដ តាមរចនាបថបុរាណរបស់បារាំង។
មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានដាក់តាំងលក់ ក៏ដូចជាធ្វើការផ្សព្វផ្សាយនាពេលកន្លងមក ក៏មាន
ការបញ្ជាទិញពីជុំវិញពិភពលោកផងដែរ ដែលនៅក្នុងនោះរួមមានប្រទេសចិន ក៏ដូចជាប្រទេសមួយ
ចំនួនដែលមកពីមជ្ឈិមបូព៌ាផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ oddity