CamNews

សុខភាព 

បន្ថយទទួលទានអាហារ ដែលបង្កឱ្យមានរោគដាច់ សរសៃឈាមក្នុង ខួរក្បាល

យោងតាមការសិក្សាមួយបង្ហាញឱ្យដឹងថា បន្ថយការទទួលទានអាហារសម្បូរជាតិ
ម៉ាញ៉េស្យូ អាចជួយ បញ្ចៀស រោគដាច់សរសៃ ឈាមក្នុងខួរក្បាល។

ផ្អែកតាមការវិភាគលើពលរដ្ឋ ២៥០ពាន់នាក់  ពលរដ្ឋទាំងនោះទទួល ទានអាហារ
ដែលសម្បូរជាតិម៉ាញ៉េស្យូមច្រើនដូចជា បន្លែបៃតង ដូង និង សណ្ដែក អាចបង្កឱ្យ
រោគដាច់សរសៃឈាម  ក្នុងខួរក្បាលរឹតតែរីកដុះដាល ព្រោះថា  សម្ពាធកំដៅកើន
ឡើង ។

អ្នកស្រី ស៊ូសាណា ឡាស់សុន  “Susanna Larsson” សាស្ដ្រាចារ្យមកពី   វិទ្យាស្ថាន
ការ៉ូលីនស្កា នៅ ស្ដុកខុម ប្រទេសស្វីស  បានលើកឡើងថា  “អាហារ    ដែលមាន
ជាតិម៉ាញ៉េស្យូម  ដែលទទួល ទានចូល  វាមានទំនាក់ទំនង   ទៅ នឹងការរាតត្បាត
រោគ ដាច់សរសៃឈាម  ក្នុងខួរក្បាល” ។ លោកស្រីបានបន្ថែមថា    ផ្អែកតាមលទ្ធ
ផល   មួយចំនួនបង្ហាញឱ្យដឹងថា  ពលរដ្ឋដែលទទួល  ទានអាហារដែលមាន ជាតិ
ម៉ាញ៉េស្យូម ដូចជាៈ បន្លែស្លឹកបៃតង ដូង សណ្ដែក និងគ្រាប់ធញ្ញជាតិទាំងអស់។

ដូច្នេះ ក្នុងមួយថ្ងៃគួរតែទទួលទានអាហារ ដែលសម្បូរជាតិ  ម៉ាញ៉េស្យូម  ប្រមាណ
១០០ ម.ក្រ ក្នុង១នាក់ ដែលមិនអាចធ្វើឱ្យអ្នកមានការព្រួយបារម្ភទៅលើជំងឺប្រភេទ
នេះ ថែមទាំងអាចជួយកាត់បន្ថយសម្ពាធឈាមរបស់អ្នកឱ្យថយចុះបានផងដែរ៕

ដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: Lifestyle Health Reducing the Risk of Food Illness