ការទទួលទានដំណេកមិនបានលក់ស្រួល ស្កប់ស្កល់ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ នឿយហត់
អស់កំលំាងនិងខ្ជិលនៅពេលអ្នកក្រោកពីដំណេក។ តើអ្នកធ្លាប់មានអារម្មណ៍ថា ទទួលទាន
ដំណេក មិនលក់នៅពេលយប់មែនទេ? តើអ្នកដឹងពីវិធីណា ដែលធ្វើឱ្យទទួលទានដំណេក
ឆាប់លក់ និង ទទួលទានដំណេកលក់ស្កប់ស្កល់ដែរ ឬទេ?
សូមកុំបារម្ភពីបញ្ហាទាំងអស់នេះ! ខាងក្រោមនេះ ជាវិធីងាយៗ ដ៏មានប្រសិទ្ធិភាពដែលអាច
ជួយអ្នក ឱ្យទទួលទានដំណេកលក់ស្រួល និង ឆាប់ទទួលទានដំណេក បានយ៉ាងប្រសើរ៖
១/ ធ្វើកិច្ចការអ្វីមួយ មុនចូលដំណេក៖ ដូចជា ការស្តាប់បទចំរៀងរ៉ូម៉ែនទិចបើកសំលេង
តិចៗ អាចសៀវភៅ សរសេរ ឬធ្វើកិច្ចការសាលា។ ធ្វើបែបនេះ គឺជាទំលាប់ដ៏ល្អមួយ ថែម
ទាំង ជួយអ្នកឱ្យទទួលទានដំណេក បានលក់ស្រួល យ៉ាងឆាប់រហ័ស។ ប៉ុន្តែ សូមកុំមើល
ទូរទស្សន៍ ឬ បើកកុំព្យួទ័រ ពិសេស សំរាប់អ្នកលេង Facebook តែម្តង ពីព្រោះថា វានឹងធ្វើ
អ្នកមិនអាចទទួលទានដំណេកបានស្កប់ស្កល់។
២/ មុជ ឬត្រាំទឹកក្តៅឧណ្ឌៗ៖ អាចធ្វើឱ្យកោសិកាសាច់ដុំ របស់អ្នកឆាប់សំរាក និងបំផុស
សីតុណ្ហភាពក្នុងខ្លួន ឱ្យស្ថិតនៅថេរ ដែលធ្វើឱ្យមានអារម្មណ៍ថា ធូរស្បើយ និងឆាប់ទទួល
ទានដំណេក។
៣/ ការបន្ធរអារម្មណ៍៖ នេះគឺជាវិធីដ៏សាមញ្ញបំផុតនៅពេលដែលអ្នកចូលក្នុងបន្ទប់ទទួល
ទានដំណេកសូមបិទភ្លើងឬពន្លឺផ្សេងៗ ដែលមាននៅក្នុងបន្ទប់។ បន្ទាប់មកដកដង្ហើមវែងៗ
មួយៗ ចំនួន ៤ ដង រហូត ដល់មានអារម្មណ៍ថា ធូរស្បើយ អ្នកនឹងទទួលទានដំណេកបាន
យ៉ាងស្រួល ដោយមិនដឹងខ្លួន។
៤/ រួមភេទ៖ ការរួមភេទ គឺជាវិធីដ៏ល្អ មានប្រសិទ្ធិភាពបំផុតដែលអាចជួយឱ្យអ្នកឆាប់ចូល
ដំណេក និងទទួលទានដំណេកលក់ស្កប់ស្កល់។ នេះគឺដោយសារតែ ការធ្វើចលនាសាច់ដុំ
និង ការបញ្ចេញទឹកកាម ធ្វើឱ្យរាងកាយរបស់អ្នក នឿយហត់ អស់កំលំាង និង ការទទួល
បានភាពស្កប់ស្កល់ពីដៃគូ ទើបធ្វើឱ្យអ្នក ទទួលទានដំណេកបានយ៉ាងស្រួល៕
ដោយ៖ វណ្ណៈ
ប្រភព៖ health