ស្របពេលដែលទូរស័ព្ទ iPhone កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នក
ប្រើប្រាស់ជាច្រើននៅទូទាំងពិភពលោកយើងនេះ និងដើម្បីអោយកាន់តែមានភាពទាក់
ទាញ ,កាន់តែមានភាពស៊ីវីល័យមួយកំរិតទៀតនោះ គេសង្កេតឃើញថាមានបណ្តាក្រុម
ហ៊ុនអេឡិចត្រូនិចដែលផលិតនូវគ្រឿងបរិក្ខារបន្ថែមជាច្រើន បានបញ្ចេញនូវផលិតផល
ថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់សំរាប់បំពាក់នៅលើទូរស័ព្ទ iPhone នេះ។ ដោយឡែកនៅពេល
ថ្មីៗនេះផងដែរ អ្នករចនាម៉ូដដ៏ល្បីម្នាក់មកពីប្រទេស អ៊ីតាលី ឈ្មោះ Antonio DeRosa ក៏
បានធ្វើការដាក់តាំងបង្ហាញនូវស្នាដៃរចនាដ៏ល្បីវិសេសបំផុតមួយទៀតរបស់ខ្លួនជូនមហា
ជនទូទៅនូវគំរូម៉ូដម៉ាស៊ីនថតថ្មីមួយទៀតសំរាប់បំពាក់លើ iPhone របស់ Apple មានឈ្មោះ
ថា iCam ។
បើយោងតាមការណែនាំឧទ្ទេសនាមរបស់ DeRosa, iCam មានរចនាសម្ព័ន្ធមិនខុសគ្នានឹង
ឧបករណ៍ម៉ាស៊ីនថតប៉ុន្មានទេ ប៉ុន្តែតំរូវអោយធ្វើការភ្ជាប់ iCam ជាមួយ iPhone ដើម្បីចាប់
ផ្តើមថតរូប រឺថតវីដេអូ ។
iCam នឹងត្រូវបានផលិតឡើងពីសារធាតុអាលុយមីញ៉ូម អាចប្រើប្រាស់បានជាមួយ Lens
ផ្សេងៗគ្នាជាច្រើនប្រភេទ មានបំពាក់នូវអំពូល Flash, Sensor ១០.១ Megapixel, និងមាន
អេក្រង់ជា Touch Screen នៅផ្នែកខាងមុខ។ ឧបករណ៍នេះមានកំរិត ISO ពី ១០០ ដល់
៣.២០០ មានកន្លែងសំរាប់បន្ថែមនូវអង្គចងចាំខាងក្រៅ និងជាពិសេសនោះគឺអាចថតវីដេអូ
ជា full-HD ក្នុងកំរិត ៦០frames/វិនាទី ផងដែរ។ iCam ភ្ជាប់ជាមួយ iPhone តាមរយៈរន្ធសាក
ថ្ម, ប៉ុន្តែក្នុងនោះលោក DeRosa មិនបានធ្វើការបញ្ជាក់អោយដឹងថាតើ iCam នេះនឹងយក
ប្រភពថាមពលពីទូរស័ព្ទ iPhone រឺក៏ប្រើប្រាស់នូវប្រភពថាមពលដាច់ដោយឡែកនោះទេ។
ថ្វីត្បិតតែ iCam មិនទាន់បានបង្ហាញនូវវត្តមានពិតប្រាកដក៏ពិតមែន ប៉ុន្តែវានឹងក្លាយជា
សមិទ្ធិផលថ្មីបំផុតមួយទៀតដែលអ្នកគាំទ្រដល់ "ផ្លែប៉ោម" ទន្ទឹងរង់ចាំបំផុត៕
ប្រភព៖ Petapixel
ដោយ៖ រដ្ឋា