អាមេរិក៖ តាមការអោយដឹង ពីទស្សនាវដ្ដីដេលីមែល កាលពីពេលថ្មីនេះ បានអោយដឹងថា
Leina Sato គឺជាអ្នកគ្រូវ័យក្មេងដ៏ស្រស់ស្អាត ម្នាក់ដែលបានចំណាយពេលរហូតដល់ ៨ឆ្នាំ
ក្នុងការបង្ហាត់ត្រី Dolphins ជាច្រើនក្បាល អោយចេះស្ដាប់បង្គាប់ និងអាចរាំជាមួយនាងបាន។
តាមប្រភពខាងលើបានអោយដឹងថា Leina Sato មានវ័យ ២៦ឆ្នាំ រស់ក្នុងរដ្ឋ Hawaii ។នាង
មិនត្រឹមតែវ័យក្មេងទេ តែនាងមានទេពកោសល្យណាស់ ពោលពេលបច្ចុប្បន្ននេះ នាង
អាចបង្វឹកត្រី Dolphins ជាច្រើនក្បាល អោយស្ដាប់បង្គាប់នាង ដូចជាការត្រាប់តាមសូរស
ម្លេង និងរាំលេងជាំមួយនាង ជាដើម។
Leina បាននិយាយថា កាលពីនៅតូចនាង ពិតជាចូលចិត្ដត្រីណាស់ ជាពិសេស គឺត្រីផ្សោត
នេះតែម្ដង។ នាងបានបន្ដថា កាលដែលនាងអាចទទួលបានយោគជ័យបែបនេះ គឹនាងបាន
ខិតខំប្រឹងប្រែងយ៉ាស្វិតស្វាញ ក្នុងការហ្វឹកហាត់ដោយផ្ទាល់ខ្លួនរបស់នាង អស់រយៈពេលជិត
៨ឆ្នាំឯណ្ណោះ៕
ដោយ៖ នារី
ប្រភព៖ yahoo